ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

​ពលករ​ត្រឡប់​ពី​ថៃ​អំពាវនាវ​សូម​ការជួយ​ឧបត្ថម្ភ​នៅ​អំឡុង​ពេល​រស់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រុង​កំពត ទើប​ត្រឡប់​មកពី​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ បាន​លើកឡើង​ថា ពួកគេ​នឹង​ខិតខំ​ព្យាយាម​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក មិន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទេ និង​បាន​អំពាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត សប្បុរសជន ឱ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ពលករ​ខ្វះ​ខាត់​ទាំងអស់ នៅក្នុង​អំឡុង​ពេល​រស់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ផង​។

​លោកស្រី កាល់ កូរី រស់នៅ​ភូមិ​តា​ដិប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថា ក្រុមគ្រួសារ​លោក​ស្រី​មាន​សមាជិក​៥​នាក់ កូន​ពីរ​នាក់ នឹង​ម្តាយ​ចាស់​ម្នាក់​។ លោកស្រី ប្តី​និង​ក្មួយប្រុស​ម្នាក់ បាន​ទៅ​ធ្វើការ​ជា​ជាងផ្សារដែក​ធ្វើ​ទ្រុងមាន់​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​។ ប្រាក់ចំណូល​បាន​មក​សមរម្យ​ដែរ ជា​រៀងរាល់​ខែ លោកស្រី​តែងតែ​ផ្ញើ​មក​ផ្ទះ​ដើម្បី​ឧបត្ថម្ភ​ម្តាយ​ចាស់ និង​កូន​ពីរ​នាក់​រៀនសូត្រ​។​ប៉ុន្តែ​ថវិការ​ដែល​ផ្ញើ​មក​បាន​ប្រមាណ ២០០០​បាត (​គិត​លុយ​ខ្មែរ ប្រមាណ​ជិត​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​)​។​

​លោកស្រី​បាន​បន្តថា ការវិល​ឡប់​មក​មាតុភូមិ​វិញ​នាពេលនេះ ព្រោះ​ក្តីបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ដល់​ខ្លួន​នៅ​ប្រទេស​ថៃ និង​ម្យ៉ាង​ភ័យព្រួយ​ខ្លាច​ជំងឺឆ្លង​ដល់​ម្តាយ និង​កូន​តូចៗ​នៅ​ស្រុកកំណើត​។ បច្ចុប្បន្ន​ពួកគេ​កំពុង​រស់នៅ​ដាច់ដោយឡែក គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ណែនាំ មិន​ហ៊ាន​ប៉ះពាល់​កូន និង​ម្តាយ​នោះឡើយ បើ​ទោះ​ពួកគេ​មិន​មាន​អាការរោគ សង្ស័យ​ណាមួយ​ក៏ដោយ ។ លោកស្រី​បាន​បញ្ជាក់ថា លោកស្រី និង​គ្រួសារ​មិន​ត្រឡប់​ទៅ​ថៃ​វិញ​ទេ ព្រោះ​ចង់​រស់នៅ​ក្បែរ​ម្តាយ និង​កូនៗ​។​

​លោកស្រី​បាន​អំពាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត សម្បុរ​ស​ជន សូម​ចូលរួម​លើកទឹកចិត្ត​ដល់​ពលករ​ខ្វះ​ខាត់​ទាំងអស់ និង​សូម​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ ឬ​អ្វី​ក៏​បាន ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ការខ្វះ​ខាត់​នៅក្នុង​អំឡុងពេល​ឃុំខ្លួន​១៤​ថ្ងៃ​នៅក្នុង​ផ្ទះ​តាម​ការណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋភិបាល​។​

​លោក​ចៅសង្កាត់​អណ្តូង​ខ្មែរ​ក៏​បាន​ប្រាប់​ឱ្យដឹង​ដែរ​ថា អាជ្ញាធរ​សង្កាត់​យកចិត្ត​ទុកដាក់​ណាស់​ចំពោះ​ពលរដ្ឋ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ ពន្យល់​ណៃនាំ​ឲ្យ​រស់​នៅ​ដាច់​ដោយឡែក​រយៈ​១៤​ថ្ងៃ​។

​សូមជម្រាបថា តាម​របាយការណ៍​របស់​ស្នងការ​ខេត្ត​កំពត គិត​មកដល់​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២០ មាន​ពលរដ្ឋ​ត្រឡប់មក​ពី​ធ្វើការ​ជា​ពលករ​នៅ​ស្រុកថៃ មកដល់​ស្រុកកំណើរ​ចំនួន​៥០០​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.