ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្នាក់ដឹកនាំ ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ជំងឹ​កូវី​ដ​១៩​ដល់​ខ្នង​ផ្ទះ​ពលរដ្ឋ​ក្នុង​ក្រុង​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ ក្រុង សង្កាត់ និង​អ្នកពាក់ព័ន្ធ ដើម្បី​ចុះ​ជួប​សួរសុខទុក្ខ​សំណេះសំណាល និង​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ​អំពី​វិធានកា​រកា​ពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​។​

​ការអនុវត្ត​ឆ្លើយតប នឹង​ការអំពាវនាវ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខាភិបាល​ក្នុង​ការជំរុញ​យកចិត្ត​ទុកដាក់ លើ​ការងារ​ឃោសនា អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំ​ង​កូវី​ដ ១៩ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក សូ​ត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជំនាញ និង​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ចុះ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា និង​ក្រុមគ្រួសារ​ជាច្រើន​ទៀត​នៅក្នុង​សង្កាត់​ក្រាំង​អំពី​ល ក្រុង​កំពត​។​

​លោក សូ​ត យា បាន​លើកឡើង​ថា បញ្ហា​ការ​ជំងឺឆ្លង​វីរុស​កូវី​ដ​១៩ គឺជា​បញ្ហា​សកល ដែល​ពិភពលោក​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់ រួម​គ្នា​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ ដ៏​កាច​សាហាវ​នេះ​។ លោក​បាន​បន្តថា ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់ ចូលរួម​អនុវត្ត តាម​វិធាន​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ជាមួយ​នេះ​ដើម្បី​ការពារ​ការឆ្លង​មេរោគ​ផ្សេងៗ ពិសេស​វីរុស​កូរ៉ូណា លោក​ក៏​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​នូវ​វិធានការ​៦​ចំណុច សំខាន់​ឱ្យបាន​ល្អ​រួម​មាន​គឺ ទី​១-​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាកុល​លាងដៃ ឬ​អា​កុលជែល​ឱ្យបាន​ញឹកញាប់​, ទី​២-​ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្ដាស់​ដោយ​ប្រើ​កន្សែងដៃ ក្រ​ម៉ា ឬ ក្រដាស​អនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ទី​៣-​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្ដៅ ក្អក​ឬ ផ្ដាសាយ​, ទី ៤-​ជៀសវាង​ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ មាត់​, ទី ៥-​បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ និង​ទី ៦-​ស្វាគមន៍​ដោយ​សំពះ​ជំនួស​ការ​ចាប់ដៃ​។​

​លោក សូ​ត យា ក៏​បាន​បន្ត​អំពាវនាវ​អប់រំ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា ក្នុងដំណាក់កាល​នេះ បើ​ពុំ​មាន​ការចាំបាច់​ទេ សូម​បងប្អូន​រក្សាខ្លួន​នៅក្នុង​ផ្ទះ កុំ​ចេញ​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ឬ​ក៏​ចូលរួម​ជួបជុំ ក្នុង​កម្មវិធី​ផ្សេងៗ ដែល​មាន​មនុស្ស​ច្រើន ហើយ​ពិសេស​បើសិន​ក្រុមគ្រួសា​រណា​ដែល​មាន​សមាជិក​ទើប​មកពី​ក្រៅ​ប្រទេស សូម​ប្រុងប្រយ័ត្ន​កុំ​ប្រញាប់​ការរស់នៅ​ស្និទ្ធស្នាល​ជាមួយ​សមាជិក​ក្នុង​គ្រួសារ នឹង​ត្រូវ​រស់នៅ​ដាច់ដោយឡែក​ពី​សមាជិក​ផ្ទះ​ឲ្យបាន​រយៈពេល ១៤​ថ្ងៃ​សិន ហើយ​ជា​ការចាំបាច់​ថែម​ទៀត​នោះ ត្រូវ​ប្រើ​ម៉ាស់​ឬ​កន្សែង​នៅពេល​កណ្ដាស់​ឬ ក្អក​ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ ក្នុងករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​របស់​បងប្អូន​ដើម្បី​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​ព្យាបាល​បន្ទាន់​។​

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​ក៏​បាន​នាំ​យក​ក្រមា​ចំនួន​២០០​ចែកជូន​ដល់​ប្រជាពលរដ្ឋ ប្រើប្រាស់​ក្នុង​ការបង្ការ​ទប់ស្កាត់ ជំងឺ​ឆ្លងកូវី​ដ​១៩​ជំនួស​ម៉ាស់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.