ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

​អភិបាលខេត្ត​កណ្ដាល ចុះ​សួរ​ទុក្ខ និង​លើក​កម្លាំងចិត្ត​អ្នកភូមិ​បា​រ៉ែ​ន ដែល​មាន​ពលរដ្ឋ​២​នាក់​កើត​ជំងឺ COVID-19

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ បាន​ដឹកនាំ​មន្ត្រី​ជាច្រើន​នាក់ ចុះ​ទៅ​ដល់​ភូមិ​បា​រ៉ែ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ជា​ការលើកទឹកចិត្ត ដល់​កម្លាំងចិត្ត ដល់​បងប្អូន​អ្នកភូមិ​ទាំងអស់ ពិសេស​មាន​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជំងឺ COVID-19 ពេញ​មួយ​ភូមិ​តែ​ម្ដង ដើម្បី​សម្លាប់​មេរោគ​នេះ និង​ទប់ស្កាត់​ការរីក​រាលដាល​ករណី​ណាមួយ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ ប្រជាជន​ចេះ​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ហើយ​កុំ​មាន​ការភ័យខ្លាច​ជ្រុល​ហួសហេតុ កុំ​ជឿ​លើ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់ កុំ​ជឿ​លើ​សារ​សម្លេង Messenger ផ្ដេសផ្ដាស ប៉ុន្តែ​បងប្អូន​ត្រូវ​ជឿ​តែ​ទៅលើ​ក្រសួង​សុខាភិបាល និង​សារព័ត៌មាន​ធំៗ ទៅ​បាន​ហើយ​។​

​គួរ​ជម្រាប​ថា អ្នកភូមិ​បា​រ៉ែ​ន ចំនួន​២​នាក់​ហើយ ត្រូវបាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19 បន្ទាប់ពី​មក​ម៉ាឡេស៊ី​វិញ ហើយ​ត្រូវបាន​ក្រុមការងារ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ខណៈ​ពួកគាត់​កំពុង​មាន​សុខភាព​ល្អ ក្រោម​ការថែទាំ ង​និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​។​

​សូម​បញ្ជាក់​ជូន​ថា ក្នុងការ​ចុះសួរសុខទុក្ខ​នេះ​ផងដែរ មនុស្ស​៩​នាក់ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុរស​មាន​ផ្ទុក​ជំងឺ COVID-19 ត្រូវបាន​គេ​យក​សំណាក​មក​ពិនិត្យ និង​ដាក់​ឱ្យ​នៅ​ដោយឡែក​ពី​គ្រួសារ​មួយ​រយៈ​សិន​នៅឯ​វិទ្យាល័យ​ហ៊ុន សែន​តាខ្មៅ ទី​ដែល​អភិបាលខេត្ត​សម្រេច​យក​អគារ​មួយ​ខ្នង សម្រាប់​ទុក​អ្នក​មាន​ការសង្ស័យ ខណៈ​មនុស្ស​១៩​នាក់​ផ្សេង​ទៀត ដែល​មកពី​ប្រទេស​ថៃ ក៍​កំពុងស្ថិត​នៅ​ក្នុង​វិទ្យាល័យ​នេះ​ផងដែរ​ដើម្បី​តាមដាន​ពី​អាការៈ​របស់​ពួកគាត់​។ មនុស្ស​សរុប​ដែល​ត្រូវ​ដាក់​នៅ​ក្នុង​វិទ្យាល័យ​នេះ​មាន​ចំនួន ២៨​នាក់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.