ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

អភិបាលខេត្ត​កណ្តាល ណែនាំ ដល់ អាជ្ញា ធរ សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ រួមគ្នា ទប់ស្កាត់ ការ រីក រាលដាល នូវ ជំងឺឆ្លង COVID-19

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល )៖ អភិបាលខេត្ត កណ្តាល លោក គង់ សោភ័ណ្ឌ បាន​ជំរុញ​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ រួម នឹង ប្រជា ពលរដ្ឋ ត្រូវ រួមគ្នា ប្រយុទ្ធប្រឆាំង ប្រុង និង ប្រយ័ត្ន ទប់ស្កាត់ ការ រីក រាលដាល នូវ ជំងឺឆ្លង COVID-19 នេះ ដោយ តាមរយៈ ការអប់រំ ផ្សព្វផ្សាយ របស់ ក្រសួង​សុខាភិបាល ។​

ថ្លែង នៅ ព្រឹក ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ ២០២០ លោក គង់ សោភ័ណ្ឌ ក្នុង ឱកាស ជួប សំណេះសំណាល ជាមួយ គ្រូពេទ្យ ទូទាំង ខេត្ត ដើម្បី ត្រៀមលក្ខណៈ បង្ការ ការពារ និង ព្យាបាល ជំងឺ (Covid-19) ដោយ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកស្រី អភិបាលរង ខេត្ត អភិបាលស្រុក ក្រុង ទាំង ១១ មន្ទីរ អង្គភាព ជុំវិញ ខេត្ត និង ក្រុមគ្រូពេទ្យ សរុប ជិត ៣០០ នាក់ ។​

​ក្នុងឱកាស ជួប សំណេះសំណាល លោក គង់ សោ ភ័ ណ្ឌ បាន បញ្ជាក់​ទៀត ថា បញ្ហា ជំងឺ រលាក ផ្លូវដង្ហើម ប្រភេទ ថ្មី (Covid-19) គឺជា បញ្ហា សកល ក្នុង ពិភពលោក ក៏ ដូច នៅក្នុង តំបន់ កំពុង ជួបប្រទះ និង បាន រួមគ្នា យកចិត្តទុកដាក់ ទប់ស្កាត់ ការរីក រាលដាល ជំងឺឆ្លង ដ៏ កាច សាហាវ នេះ ។ ប៉ុន្តែ សម្រាប់ ប្រទេស កម្ពុជា យើង ករណី ជំងឺ នេះ គឺ​យើង​នៅ​មិនទាន់មាន​អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ ជួបប្រទះ និង មានការ ព្រួយបារម្ភ ធ្ងន់ធ្ងរ ដូច បណ្ដា ប្រទេស ដទៃ ឡើយ បញ្ហា ដែល បារម្ភ នោះ គឺជា បញ្ហា កើតឡើង ដោយ ជំងឺ ភ័យខ្លាច របស់ ប្រជាពលរដ្ឋ ដែល តែងតែ ជឿ តាម ព័ត៌មាន មិន ពិត ព័ត៌មាន ដែល បំប៉ោង បំភ្លើស បំភិតបំភ័យ ដល់ ប្រជាពលរដ្ឋ ពី សំណាក់ ពួក អគតិ​។ ប៉ុន្តែ ទោះបីយ៉ាងណា ក៏ដោយ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ដោយ សម្ដេច តេ ជោ ហ៊ុន សែន ក៏ ដូច ក្រសួង​សុខាភិបាល គឺ យើង មិនបាន នៅ ព្រងើយកន្តើយ ឡើយ ។​

​ជាពិសេស សម្រាប់ រដ្ឋបាល ខេត្ត​កណ្តាល នៅតាម ច្រកទ្វារ អន្តរជាតិ និង តាម ច្រកទ្វារ ទ្វេភាគី អាជ្ញា ធរមាន សមត្ថកិច្ច គ្រប់ ជំនាញ គ្រប់ផ្នែក គ្រប់ ថ្នាក់ តែងតែ បានរួម សហការគ្នា យកចិត្តទុកដាក់ ត្រួតពិនិត្យ តាមរយៈ មន្ត្រី ច ត្តា ឡី ស័ក ក្នុងការ ទប់ស្កាត់ និង អនុវត្ត នូវ អនុសាសន៍ ណែនាំ ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច តេ ជោ ហ៊ុន សែន និង ក្រសួង​សុខាភិបាល​។

​លោក​អភិបាលខេត្ត ក៏បាន ថ្លែងអំណរគុណ និង កោតសរសើរ នឹង បានដាក់ សេចក្ដីសង្ឃឹម ខ្ពស់ ដល់ ថ្នាក់ដឹកនាំ មន្ទីរ សុខាភិបាល ខេត្ត ថ្នាក់ដឹកនាំ មន្ទីរពេទ្យបង្អែក ខេត្ត ព្រមទាំង ក្រុមគ្រូពេទ្យ ដែល បាន ត្រៀមលក្ខណៈ ក្នុងការ ប្ដេជ្ញា ចិត្ត ខ្ពស់ ដើម្បី រួមគ្នា ប្រយុទ្ធ ប្រឆាំង នូវ ជំងឺឆ្លង Covid-19 នេះ ពិសេស ក្នុង ករណី ជំងឺ នេះ កើត ឡើង​លើ ប្រជាពលរដ្ឋ ត្រូវតែ យកចិត្តទុកដាក់ ក្នុងការ លះបង់ ប្រកបដោយ ឆន្ទៈ ប្ដេជ្ញា ខ្ពស់ ដើម្បី ព្យាបាល ជូន ពួកគាត់ ។ ឯកឧត្ដម អភិបាល បាន ឧបត្ថម្ភ ថវិកា ដល់ គ្រូពេទ្យ ចំនួន ២៨៥ នាក់ ក្នុង ម្នាក់ៗ ថវិកា ១០ ម៉ឺន រៀល ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.