ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

​សាខា​កាកបាទក្រហម​ខេត្ត​កំពត ធ្វើ​ពិធី​ប្រគល់​ទទួល​អំណោយ និង​ថវិកា​សប្បុរសជន​ជា​ម្ចាស់​អំណោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អំណោយ​មនុស្សធម៌ រួមមាន​ថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ ដែល​ទទួលបាន​ពី​សប្បុរសជន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា​ឆ្នាំ ២០២០ ត្រូវបាន​ធ្វើ​ពិធី ប្រគល់​នឹង​ទទួល ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក​ស្រី លាង ហៃ អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា និង​សមាជិក​កិត្តិយស​សាខា​ផងដែរ​។​

​អំណោយ​ទាំងនោះ រួមមាន មី ២៦ កេស ត្រីខ ១០០​កំប៉ុង ទឹក​អាកុល​លាងដៃ ចំនួន ៥០០​ដប​តូច និង​ថវិកា​ចំនួន​១២​លាន​រៀល និង​១,៨០០​ដុល្លារ​។​

​មានប្រសាសន៍ សំណេះសំណាល​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ថ្លែងអំណរគុណ កោតសរសើរ ដល់​សប្បុរសជន និង​បាន​ចាត់ទុក​អំណោយ ដែល​បាន​នាំ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​នាពេលនេះ គឺ​ពិតជា កាយវិការ​នូវ​ទឹកចិត្ត​សប្បុរសធម៌​មួយ​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ​ក៏ ដូច​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ការខ្វះខាត​ឬ​ជួបប្រទះ​នូវ​ឧប្បត្តិ​វ​ហេតុ​ផ្សេងៗ និង​បញ្ហា​ប្រឈម​នានា ក្នុងការ​ឆ្លើយតបបាន​ទាន់​ពេលវេលា​ផង​ដែរ​។

​ពិសេស​ជាង​នេះ អំណោយ​របស់​សប្បុរស​ជន​ដែល​បាន​ផ្ដល់​ជូន​សាខា​កាកបាទ​ក្រហម នាពេល​នេះ​ក៏​ជា​ការរួមចំណែក ដើម្បី​ឆ្លើយតប ក្នុង​ការជួយ​ដល់​សុខភាព និង​បញ្ហា​ប្រឈម​ខ្វះខាត​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូចជា​សុខភាព​សាធារណៈ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុង​កាលៈទេសៈ​នាបច្ចុប្បន្ន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ អំពាវនាវ​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ រួម​នឹង​ប្រជាពលរដ្ឋ​យើង រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូវី​ដ ១៩ ដែល​ជា​ជម្ងឺ​រាតត្បាត ជា​សកល​ក្នុង​ពិភពលោក​។​

​លោក ជាវ តា​យ ក៏​បាន​សន្យា និង​ធ្វើ​ការចាត់ចែង​អំណោយ​ទាំងនេះ ឱ្យបាន​ស្រប​ទៅនឹង​ទឹកចិត្ត​សប្បុរសធម៌​ម្ចាស់​អំណោយ ពិសេស​ឱ្យ​បាន​ចំ​គោលដៅ នៃ​គោលការណ៍ ក្នុង​វិស័យ​មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​ជា​ស្ថាប័ន​ឈានមុខ ក្នុង​ការជួយ​សង្គ្រោះ​និង ជួយ​សម្រាល​ការលំបាក​នូវ​បញ្ហា​ប្រឈម​នានា​សម្រាប់​ជន​ងាយ​រងគ្រោះ​ដែល​បាន​ជួបប្រទះ​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយ​ឱកាស​នោះ​ពាក់ព័ន្ធ​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​សម្រាប់​ខេត្ត​កំពត ពុំទាន់​មាន​ការ រាតត្បាត​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នៅឡើយ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទើបតែ​មាន​ឆ្លង​ចំនួន​២ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ផ្សេង ដែល​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ដោយឡែក មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​២​នាក់​ផ្សេង​ទៀត​ដែរ​នោះ​ក្នុង​ខេត្ត ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​លើ​ជនជាតិ​ម៉ាឡេស៊ី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សម្ភារៈ​ថវិកា​ព្រមទាំង​ប្រគល់​នូវ ប័ណ្ណ​និង​លិខិត​សរសើរ​ជូន​ដល់​សប្បុរសជន​ចំនួន ១៧ នាក់ ដែល​ជា​ម្ចាស់​អំណោយ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.