ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល​ចុះ​ពិនិត្យ​មើល​ទីតាំង​ត្រៀម​បង្ការ​នៃ​កា​រីក​រាលដាល​ជំងឺ​កូ​វីដនៅ​មន្ទីរពេទ្យបង្អែ​កក្នុងស្រុក​ខ្សាច់កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ​៖ ​នៅ​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល តំណាង​ឯកឧត្ដម គង់ សោភ័ណ្ឌ​អភិបាលខេត្តក​ណ្តា​ល បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ត្រៀម​បង្ការ​នៃ​កា​រីក​រាលដាល​ជំងឺ​កូ​វីដនៅ​មន្ទីរពេទ្យបង្អែ​ក ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​មក​ជូន​ដល់​អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ក្នុង​ស្រុក​ខ្សាច់កណ្តាល សម្រាប់​ជួយ​សម្រួល​ដល់​ការ​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ កូវី​ដ​-១៩ (COVID-19) និង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ត្រៀម​បង្ការ​ទុកជាមុន ក្នុងករណី​មាន​ការ​រាលដាល​ជំងឺ​កូវី​ដ​-១៩ (COVID-19)​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលរង​ខេត្ត​ក៏​បាន បាន​ណែនាំ​ដល់​អជ្ញាធរ​ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និង​មណ្ឌល​សុខភាព​ទាំងអស់ អោយ យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត តាមដាន​សុខភាព ជាពិសេស​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ និង​ថែរក្សា​សុខភាព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​ជាមួយគ្នា​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ដឹង​ពី​ការថែរក្សា​អនាម័យ និង​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​ផងដែរ​។

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល​ក៏​បាន​ប្រគល់​ថវិកា​ជូន​ដល់ អធិការ​ស្រុក កងរាជអាវុធហត្ថ​ស្រុក ផ្នែក​សឹក​រង​ស្រុក មន្ទីរពេទ្យបង្អែក​ស្រុក ការិយាល័យ​ប្រតិបត្តិ​ស្រុក មណ្ឌល​សុខភាព​ឃុំ និង​ប៉ុស្តិ៍​នគ​បាល​ឃុំ សរុប​ទាំងអស់​ចំនួន ៤០​លាន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.