ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ​ខឹងសម្បារ​ក្រុម​ឈ្មួញ ជនជាតិ​វៀតណាម ចូល​មក​កាប់​ឈើប្រណិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ និង​មួយ​មណ្ឌល នៅ​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី មានការ​ខឹងសម្បារ​ជាខ្លាំង​បន្ទាប់​ក្រុម​ឈ្មួញ​បាន​នាំ​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​៥០​នាក់​ចូល​មក​កាប់​ឈើប្រណិត​ប្រភេទ​ធ្នង់ និង​នាំ​គ្រឿងចក្រ​មក​ឈួសឆាយ​ផ្លូវ​នា​ពេល​ថ្មីៗ​នេះ​។ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ រួម​មាន​ភូមិ​បាង​កិត ភូមិ​ភ្លឺ​តូច ភូមិ​កិ​កួង ភូមិ​រាង​វិញ ភូមិ​អូរ​តា​បូក និង​មណ្ឌល​យ័ន​។​

​តាម​ប្រភព​ពី​អ្នកភូមិ​បាន​អោយដឹងថា រយៈពេល​ជាង ២ ទៅ ៣ ខែ ហើយ​ដែល​ក្រុម​ឈ្មួញ​នាំ​កម្លាំង​ចូល​ទៅ​កាប់​បំផ្លាញ​នៅ​តំបន់​នោះ ដោយ​ប្រើ​កម្មករ​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​៥០​នាក់ ហើយ​ចំណុច​ដែល​ចូល​លួច​នោះ​គឺ​ស្ថិតនៅ​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​វរៈជ័យ ចំណុច​បង្គោល​កំណត់​ឧទ្យាន​ជាតិ​លេខ​៤១ ចុង​អូរ​កា​ផា បន្ទាប់ពី​មាន​ការ​ផិត​ភ័យ​ពី​គណកម្មាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​បាន​ចុះមក​នោះ​ពួកគេ​បាន​ដឹកជញ្ជូន​កម្មករ​វៀតណាម​ត្រឡប់​ទៅ​ប្រទេស​វិញ​តាម​ច្រករបៀង​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។ សល់​តែ​កំណាត់ឈើ​ដែល​លើ​ដាក់​លើ​រថយន្ត​កែច្នៃ​រួច​ស្រាច់​ចំនួន​៤​គ្រឿង និង​គំនរ​ឈើ​ជា​ច្រើន​ពាន់​ម៉ែត្រគូប​ទៀត និង​បន្សល់​គ្រឿងចក្រ​ថ្មី​មួយ​ដែល​គេ​នាំ​ចូល​ប្រទេស​វៀតណាម​ប្រភេទ អា​បុល ឈួស​ដី និង​ប្រេង​ជាច្រើន​ធុង ហើយ​ឥឡូវនេះ​ត្រូវបាន​គេ​លាក់​ទុក​យ៉ាង​ស្ងាមស្ងាត់​ក្នុងព្រៃ​ខាងលើ​។ ដោយ​តាម​ផ្លូវ​មាន​ការកាប់​ឈើ​ជា​ច្រើន​ដើម​ដាក់​រាល​រាំងផ្លូវ​មិនអោយ​អ្នក​ដទៃ​ផ្សេងៗ​ចូល​ទៅដល់​គោលដៅ​។​

​លោក ម៉ោង សិត ប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​វរៈជ័យ​ប្រចាំ​ស្រុក​តា​វែង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទតេ​ចូល​មាន​អ្នក​លើក​ជំនួស​ថា​ម្ចាស់​ទូរស័ព្ទ​មិន​នៅ ។​

​គួរបញ្ជាក់​ថា ក្រុម​ឈ្មួញ​ដែល​ចូល​កាប់បំផ្លាញ​ឈើប្រណិត​នៅ​ឧទ្យាន​ជាតិ​វរៈជ័យ​មាន​ជា​ច្រើន​កន្លែង​ដូចជា​ភ្នំ​សេ​វ៉ា វាល​អណ្តែង បង្គោល​កំណត់​ព្រំ​ឧទ្យាន​ជាតិ​លេខ​៤២,៤៣​ផងដែរ បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​ក្បែរ​តំបន់​នោះ​។​

​មជ្ឈដ្ឋាន​ទូរ​ទៅ​បាន​រិះគន់​ថា​ជុំវិញ​ការកាប់បំផ្លាញ​ឈើ​ប្រណិត និង​ឈើ​សុ​ក្រំ​នៅ​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ​នេះ​គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ជំនាញ ព្រម​ទាំង​នាយក​ដែន​ជម្រក​ផងដែរ ហើយ​ឈើប្រណិត សុ​ក្រំ​ទាំងអស់​នោះ​ត្រូវបាន​គេ​ធ្វើ​ផ្លូវ​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភូមិ​ចម ភូមិ​តា​ង៉ា និង​ពាម​អូរ​សេដ្ឋី ដែល​គ្រប់គ្រង​ដោយ​លោក​បុត ពិ​លី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣​ប្រចាំការ​នៅ​ទីនោះ ហើយ​ឈើ​ទាំងអស់​នេះ​សេសសល់​ពី​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​រយៈពេល​ជិត​៣​ខែ​មក​ហើយ ៕
​សន ចាន់​ឌី​

 

2016_01_26k1 (1) 2016_01_26k1 (2) 2016_01_26k1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.