ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី 

​ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន​បាន​នាំ​ពូជ​ដំឡូង​មី​ពី​ប្រទេស​ថៃ​ដ៏​ល្អ​ដែល​ដាំ​ទទួល​បាន​ទិន្នផល​ល្អ ខ្ពស់​ពី​៦៥​ទៅ​៧០​តោន​ក្នុង​១​ហិកតា ទោះបីជា​មាន​ភាព​ដី​រាំងស្ងួត​អត់​ទឹក​ក៏​ដោយ​មឺ​ម​និង​ដើម ល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​១​ចំនួន​មិន​ខ្វល់ខ្វាយ​ការ​មឺមដំឡូង​មី​មាន​ការចុះ​ធ្លាក់​នៅ​តម្លៃ​យ៉ាងណាក៏ដោយ​មិន​ព្រួយ​
​បារម្ភ​បញ្ហា​អាកាសធាតុ​រាំងស្ងួត​ខ្វះ​ទឹក​ឡើយ ដោយសារ​ពួកគាត់​បាន​ជ្រើសរើស​ពូជ​ដើម​ដំឡូង​មី​ល្អ ធន់​នឹង​អាកាសធាតុ ហើយ​ថែមទាំង​ទទួល​ទិន្នផល​ខ្ពស់​ថែម​ទៀត​ផង ។ ពោល​គឺ​ចាប់ពី​៥៥​ទៅ​៦០​តោន ក្នុង​១​ហិកតា​បើ​ដាំ​ប៉ះចំ​ដី​មាន​ជីវជាតិ​ល្អ​អាច​ទទួល​ផល​ពី​៦៥​ទៅ​៧០​តោន ខណៈ​ពូជ​ដើម​ដំឡូង​មី​ដទៃទៀត​ទទួលផល​ដាំ​បានមឺ​ម​ត្រឹមតែ​២៥​ទៅ​៣០​តោន ក្នុង​១​ហិកតា​។​

​តាម​ប្រជាកសិករ​១​ចំនួន ឈ្មោះ​ប៊ុត កែវ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឡុង ច្រូង អាយុ​៤៦​ឆ្នាំ​ដែល​មាន​ដី​ចម្ការ​នៅ​ចុង​ភូមិ​រស់នៅ​ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៥​នេះ​ថា កាលពី​ឆ្នាំ​២០១៣ គាត់​បាន​សុំ​ពូជ​មឺមដំឡូង​មី​ម្យ៉ាង ប្រភេទ​AM 089 ពី​បុរស​ម្នាក់ ឈ្មោះ អ៊ុក ទូច ចំនួន​២​ដើម យក​ទៅ​ដាំ​សាកមើល ស្រាប់តែ​ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង​១​គុម្ព ដក​បាន​ជាង​១០​គីឡូក្រាម ទើប​នៅ​ឆ្នាំ​២០១៤ ពួក​គាត់​យក​ដើម​មក​ដាំ​ជិត​កន្លះ​ហិកតា ពេល​ប្រមូល​ផល​ពួក​គាត់​យក​ទៅ​ចិញ្ច្រាំ​ហាល​ស្ងួត​បាន​ចំនួន​១៧​តោន ហើយ​នៅ​ឆ្នាំ​២០១៥​នេះ គាត់​ដាំ​រហូតដល់​១២​ហិកតា ហើយ​ក្នុង​១​ហិកតា​ទទួលបាន​ផល​ចាប់ពី​៦៥​ទៅ​៧០​តោន ទោះបីជា​រាំងស្ងួត​យូរ​តែ​ដំឡូង​មី​គាត់​មិន​ងាប់​នោះ​ទេ​ពោល​គឺ​ធន់​នឹង​កំដៅថ្ងៃ ដល់​រដូវ​ប្រមូល​ផល ។​

​តាម​លោក ពៅ ហឿន អាយុ​៥៥​ឆ្នាំ​ប្រពន្ធ​ឈ្មោះ អ៊ុច ឯក អាយុ​៥៣​ឆ្នាំ បានឱ្យដឹងថា ឆ្នាំ​២០១៣ គាត់​សាកល្បង​ដាំ​ពូជ​ដំឡូង​មី​ល្អ​នេះ ត្រឹមតែ​១៥​បាច់​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ជឿជាក់ លុះ​ទទួលផល​ខ្ពស់​គាត់​ដាំ​បន្ថែម​នៅ​ឆ្នាំ​២០១៤ ចំនួន​ជាង​កន្លះ​ហិកតា​ដែរ ហើយ​ទទួលផល​ចំនួន​៣០​តោន លុះ​នៅ​ឆ្នាំ​២០១៥​នេះ គាត់​បាន​ដាំ​រហូតដល់​១០​ហិកតា ហើយ​ពេល​ដក​សាកមើល​ក្នុង​១​គុម្ព​ទទួលបាន​ពី​១៥​ទៅ​២០​គីឡូក្រាម​ឯណោះ ។​

​រីឯ​ប្រជាកសិករ​មួយក្រុម​គ្រូ​សារ​ទៀត​ដែល​ឈ្មោះ​ជៀវ  ជូរ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​រស់ ខេ​រី អាយុ​៣៧​ឆ្នាំ​បាន​ឱ្យដឹងថា ពួកគាត់ មាន​ដីចម្ការ​ចំនួន​១៨​ហិកតា បាន​ដាំ​ដើម​ដំឡូង​មី​ចាប់ពី​ទិញ​ពូជ​ដំឡូង ពី​ឈ្មោះ អ៊ុក ទូច យក​មក​ដាំ​នៅ​ឆ្នាំ​២០១៤ ដែល​ចំនួន​ដី​ដាំ​តែ​១០​ហិត្ត​ទេ​បាន​ទទួល​ផល​មួយ​ហិត្ត​ប្រមូល​ផលបាន​៦៥​តោន​ទៅ​៧០​ដល់​តោន​ឆ្នាំ​២០១៥​ដាំ​ទី​ដី​ចំនួន​១៨​ហិត្ត​ថែមទៀត បច្ចុប្បន៍កំពង់​ប្រមូល​ផង​បន្ត​។​

​ចំណែក​លោក អ៊ុក ទូច អាយុ​៤២​ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុត ទឹម អាយុ​៣៥​ឆ្នាំ រស់នៅ​ភូ មិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា ពូជ​ដំឡូង​មី​ល្អ​ប្រភេទ​AM89​នេះ ខាង​លោក​នាំយក​មក​ពី​មន្ទីរ​ពិសោធ​មួយ​ឈ្មោះ​ស៊ីឃិវ​ក្នុង​ប្រទេស​ថៃ​ដោយ​លោក​បាន​សាកល្បង​ដាំ​នៅ​ឆ្នាំ​២០១៣​ត្រឹមតែ​២០​ហិកតា លុះ​ទទួលបាន​ទិន្នផល​ខ្ពស់ នៅ​ឆ្នាំ​២០១៤ ដាំ​ចំនួន​៤០​ហិកតា រហូតដល់​ឆ្នាំ​២០១៥​នេះ លោក​ដាំ​ចំនួន​៨០​ហិកតា បើ​ដី​មិន​សូវ​ល្អ ទទួល​ផល​ពី​៥៥​ទៅ​៦០​តោន ក្នុង​១​ហិកតា ប៉ះ​ចំ​កន្លែង​ដី​ល្អ ចាប់ពី​៦៥​ទៅ​៧០​តោន​ក្នុង​១​ហិកតា ។​

​ចំណែក​អ្នក​ដែល​ដាំ​ដើម​ដំឡូង​មី​ពូជ​ផ្សេង​ពី​នេះ​នៅក្បែរ​ដីចម្ការ​របស់​លោក​ដែរ ខណៈ​សុំ​ម្ចាស់​គេ​ដក​ប្រៀបធៀប​មើល​ទិន្នផល​ចំនួន​ពីរ ទៅ​បី​គុម្ព ស្រាប់តែ​ឃើញ​មាន​មើម​ខ្លីៗ ហើយ​មាន​ទម្ងន់​ប្រហែល​៣​ទៅ​៤​គីឡូក្រាម ក្នុង​១​គុម្ព​ប៉ុណ្ណោះ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​កសិក​រ​ទាំងអស់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ងាក​បែរ​មក​សាកល្បង​ដាំ​ពូជ​ដំឡូង​មី​ល្អ ដែល​លោក​បាន ដាំ​នេះ​វិញ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ហើយ​បើ​ចង់បាន​ពូជ​ដំឡូង​នេះ​សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​០៩៧៦៧៧៣១៣៨ ។​

​ទីបញ្ចប់​ប្រជាកសិករ​សូម​សំណូមពរ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន​ក៏​ដូច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រក​ទីផ្សារ​ដែល​មាន​តម្លៃ​សំគួរ​ផង​ទាន ៕
​ដោយ ៖ ទូច  អូ​រអិល​

 

 

2016_01_26k2 (1) 2016_01_26k2 (2) 2016_01_26k2 (3) 2016_01_26k2 (4)

1453893324411 1453893322523 1453893320333

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.