ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន​ដូនពេញ​អាហ្គ្រីកូ​នៅ​ស្រុក​លំផាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនគិរី ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ សែន ចេញ​បទបញ្ជា​បង្កើត​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ​បង្ក្រប​បទល្មើស​ព្រៃឈើ​ដោយ​មាន​នាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន និង​លោក​ឧត្តមសេនីយ៍ឯក​ហ៊ូ សា​គុណ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន​ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​៦​រូប​ទៀត​ផង​ដែរ​។ គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ក្រោកពីដំណេក​ហើយ​។ ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦ នេះ​កម្លាំង​ចម្រុះ​ដែល​មាន​សមាជិក​១៤​រូប​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់ និង​ឈើ នៅ​រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន​ដូនពេញ​អាហ្គ្រីកូ​មាន​ទីតាំង​ក្នុង​ចំកា​រដូងប្រេង​ក្រុមហ៊ុន​ហ័ង​អាញ់ លំផាត់ ស្ថិតក្នុង​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

​តាម​របាយការណ៍​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ត្រួតពិនិត្យ​រោងច​ក្រ​ខាងលើ​បានឲ្យដឹងថា មាន​ឈើប្រណិត​៥៤៤,០៥៦​ម៉ែត្រ​ត្រីគុណ ឈើ​លេខ​១​មាន​១៧៧៩,៦៩៨​ម៉ែត្រ​ត្រីគុណ ឈើ​លេខ​២​មាន ២៩៤៣,៩៣២ ម៉ែត្រ​ត្រីគុណ និង​ឈើ​លេខ​៣​មាន ១២៧,៩០១​ម៉ែត្រ​ត្រីគុណ សរុប​ទាំងអស់​៥៣៩៥,៥៨៧​ម៉ែត្រ​ត្រីគុណ (​ច្បាប់​អនុញ្ញាតិ​)​។​

​គួរបញ្ជាក់​ថា​ក្រុម​ឈ្មួញ​ដែល​ឆក់​ឱកាស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​យកមក​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​នានា គឺ​ពួកគេ​តែង​ប្រើ​រូបភាព​ដូចៗ​គ្នា​ថា​ជា​ឈើ​ក្នុង​ដែន​វិនិយោគ​របស់​ក្រុមហ៊ុន ជាក់ស្តែង​ឈើ​ដែល​កាប់​ថ្មីៗ​ទាំងអស់​នោះ​សុទ្ធសឹង​យកចេញ​ពី​ដែន​ជម្រក និង​យកចេញ​ពី​ព្រៃ​សហគមន៍​នានា ឫ​ក៏​យកចេញ​ពី​ឧទ្យាន​ជាតិ​វរៈជ័យ នៅក្នុង​ខេត្ត​រតនគិរី ចំណែក​ឈើ​ចាស់​ដែល​ក្រុមហ៊ុន​ប្រមូល និង​បង់ពន្ធ​រួច​គេ​មិន​បាន​យក​ធ្វើ​ការកែច្នៃ​នោះទេ​គឺ​ទុក​អោយ​ពុក​ចោល​តែម្តង​៕
​សន ចាន់​ឌី​

 

2016_01_26c1 (2) 2016_01_26c1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.