ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​ត្រូវ​ជនរងគ្រោះ​ប្តឹង​ពី​បទ​ឆបោក​ប្រាក់​ធ្វើ​ពន្ធ​និង​ស្លាក​លេខ​ម៉ូតូ​រយៈពេល​២​ឆ្នាំ​មិន​បាន​ទទួល​

បុរស​ម្នាក់​ត្រូវ​ជនរងគ្រោះ​ប្តឹង​ពី​បទ​ឆបោក​ប្រាក់​ធ្វើ​ពន្ធ​និង​ស្លាក​លេខ​ម៉ូតូ​រយៈពេល​២​ឆ្នាំ​មិន​បាន​ទទួល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ជនរងគ្រោះ ៣ នាក់​ប្តឹង​ពី​បទ​ឆបោក​យកប្រាក់​៣៦០​ដុល្លា និង​៥៥​ម៉ឺន​រៀល ធ្វើ​ពន្ធ​និង​ស្លាក​លេខ​ម៉ូតូ តាំងពី​ឆ្នាំ​២០១២ រយៈពេល ២ ឆ្នាំ​ហើយ​មិន​បាន​ទទួល​ប័ណ្ណ​ស្លាក​លេខ​ម៉ូតូ​ឡើយ ។ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល ហៅ​មក​សាកសួរ​នៅ​ការិយាល័យ ហើយ​ឃាត់ខ្លួន កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។ ហើយ​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នា​ល្ងាច​ថ្ងៃ​ដដែល​ចាត់ការ​តាម​និតិ​វិធី ។​

​លោក សោម គោ​វិទ្ធ នាយរង​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ លី សាលី ហៅ រ៉ា អាយុ​៥០​ឆ្នាំ របរ​នាំ​ម៉ូយ​ទិញ​ម៉ូតូ​(​គក់​ជេរ​ម៉ូតូ​) មាន​ទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ចំណែក​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ពី​បទ​ឆបោក​ប្រាក់ យក​ទៅ​ធ្វើ​ពន្ធ​និង​ស្លាក​លេខ​ទោច​ក្រ​យាន្ត កាលពី​ម៉ោង​៨​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន ៣ នាក់​ទី​១ ឈ្មោះ ស្វា​ង សា​លឿម ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ​ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង ប្រាក់​ចំនួន ៥៥ ម៉ឺន​រៀល ។ ទី​២ ឈ្មោះ ប្រាក់ យ៉ា អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង អស់ប្រាក់ ១៨០ ដុល្លា ។ ទី​៣ ឈ្មោះ សាយ ជឿន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង អស់ប្រាក់​១៨០​ដុល្លា ។ ប្រាក់​ដែល​បាត់បង់​សរុប​៣៦០​ដុល្លា​និង​៥៥​ម៉ឺន​រៀល ។​

ជនរងគ្រោះ​ទាំង​៣​នាក់​បាន​អោយដឹងថា ជនសង្ស័យ​ឈ្មោះ រ៉ា ពេល​ទៅ​យក​ប្រាក់​បានប្រគល់​បង្កាន់ដៃ ទទួល​ពាក្យ​ចុះបញ្ជី​យានយន្ត ដោយ​គាត់​លេខ​តួលេខ​ម៉ាស៊ីន​ម៉ូតូ ហើយ​សន្យាថា ស្លាក​លេខ​ម៉ូតូ​និង​បាន​ឆាប់ៗ ពេល​ដល់​ថ្ងៃ​កំណត់​យក ទៅ​ជួប​ឈ្មោះ រ៉ា គាត់​បាន​ដោះសា​រហូត ។ លុះ​ខែធ្នូ ឆ្នាំ​២០១៤ ពួក​យើង​រងគ្រោះ​បាន​ជួបជុំ​គ្នា​មក​ដាក់​បណ្តឹង នៅ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​តែម្តង ៕

2014_12_13a

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.