ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ និង​អំពាវនាវ​ឈប់​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ទៅ​បញ្ចាំ​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ ២០១៦ ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ជា​អនុ ប្រធាន​ទី​១​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កៀន ស្វាយ​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដីឥដ្ឋ​បាន​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ហើយ​បាន​សំណេះសំណាល ផ្តាំផ្ញើ​ដូច្នេះ​ថា កន្លងមក​លោក​តែងតែ ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យក​សៀវភៅ​គ្រួសារ និង អត្តសញ្ញាណប័ណ្ណ​ទៅ​បញ្ចាំ​តែ​ប្រាប់​លោក ថា បាត់​ក៏​ពឹងពាក់​ឯកឧត្តម​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ដើម្បី​ធ្វើ​ថ្មី​ឡើងវិញ​។

​ឯកឧត្តម សូម​បញ្ជាក់​ពី​បញ្ហា​យក​សៀវភៅ​គ្រួសារ​និង​អត្តសញ្ញាណប័ណ្ណ​ទៅ​បញ្ចាំ ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​ប្រចាំ​គ្រួសារ​នីមួយៗ ប៉ុន្តែ​មាន គ្រួសារ​ខ្លះ​មិន​បាន​គិត​ដល់​បែរជាយក ឯកសា​រទាំង​២​នេះ​ទៅ​ដាក់បញ្ចាំ​ជា​ថ្នូរ នឹង​ទឹកប្រាក់​បន្តិចបន្តួច​ដើម្បី​ដោះ​ទា​ល់ នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​បញ្ហា​នេះ បាន​កើតឡើង​រួចមក​ហើយ​និង​ជារឿយៗ​នៅ​ទូទាំង​ប្រទេស​។​
​បញ្ហា​នេះ​ឯកឧត្តម បាន​ជួយ​អន្តរាគមន៍ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចុង ក្រោយ​ទើប​ដឹងថា ឯកសា​រទាំង​២​នេះ​ពួក គាត់​យក​ទៅ​បញ្ចាំ​មិនមែន​បាត់​នោះទេ​។​

​ឯកឧត្តម ប្រធាន​គណៈ​ពង្រឹង​ឃុំ​បន្តថា លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​យក​សៀវភៅ​គ្រួសារ​និង​អត្តសញ្ញាណ ប័ណ្ណ​ទៅ​ដាក់បញ្ចាំ​អី​ព្រោះ​ឯកសា​រទាំង​២ នេះ​មាន​សារសំខាន់​ណាស់​ទោះបីជា​ជួប​នូវ​បញ្ហា​លំបាក​យ​យ៉ាងណា​គួរតែ​រក វិធី ដោះស្រាយ​ផ្សេង​ឬមួយ​ទំនាក់ទំនង​ជាមួយ ក្រុមការងារ​ដែល​ចុះ​ជួយ​មូលដ្ឋាន​របស់​បងប្អូន​ក្រុមការងារ​នឹង​ដោះស្រាយ ជូន ទៅតាម​លទ្ធភាព​ជាក់ស្តែង ។ ដោយ ឡែក​អ្នក​ដែល​រកស៊ី​ទទួល​បញ្ចាំ​គួរតែ បញ្ឈប់​ការទទួលយក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ផងដែរ​ហើយ​ត្រូវ ពន្យល់​ទៅ​ម្ចាស់​ឯកសារ​ទាំងពីរ​នេះ​វិញ ។​

​ឯកឧត្តម ប្រធាន​គណៈ​ពង្រឹង​ឃុំ​បាន​បន្ត ទៀតថា បើ​បងប្អូន​ជួប​នូវ​បញ្ហា​អ្វីមួយ ត្រូវ​ទំនាក់ទំនង​ជាមួយ​មេភូមិ​-​មេឃុំ ដើម្បី​មាន​វិធានការ​ដោះស្រាយ​។ ចំពោះ មេភូមិ​មេឃុំ​ត្រូវ​តាំងខ្លួន​ថា ជា​អ្នក បម្រើ​ប្រជាពលរដ្ឋ​ចុះសួរសុខទុក្ខ និង សំណេះសំណាល​ជាប្រចាំ​ដើម្បី​បង្កើន​នូវ​ភាពជិតស្និទ្ធ​។ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​នោះ គឺ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ស្នើ​ដល់ អាជ្ញាធរ​និង​ក្រុម​ការងារ​ឱ្យ ជួយ​ដោះស្រាយ​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​រក​វិធី​ដោះ ស្រាយ​ជូន​ពួកគាត់​ឱ្យ​អស់​លទ្ធភាព ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នូវ​កន្សែងពោះគោ ខោ​ចែវ នំប៉័ង​ម្នាក់​មួយៗ និង​ឧបត្ថម្ភ​សម្លៀក បំពាក់​ដល់​កម្លាំង​ប្រជា​ការពារ​ចំនួន ៥៥​កំប្លេ ហើយ​ឯកឧត្តម បាន​សន្យាថា នឹង​ដោះស្រាយ សំណូមពរ ជូន​ប្រជាពលរដ្ឋ​មួយ​ដំណាក់កាលៗ ៕

 

20160123_105800

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.