ខេត្តស្ទឹងត្រែង ៖សេចក្តីរាយការណ៏ពីខេត្តស្ទឹង ត្រែងបាន ឲ្យដឹងថា គំនរឈើ រាប់រយពាន់ កំណាត់ ត្រូវដឹកចេញ ពីព្រៃអភិរក្សមកតម្រៀប គរលើគ្នា ដែលអាច ក្លាយជាទី តាំងដេប៉ូ ទិញលក់ឈើស្របច្បាប់ ។
សេចក្តីរាយការណ៏បន្តថាគំនរឈើ ទាំងនោះគឺមាន មេឈ្មួញ ឈ្មោះ ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា និងមានមេការ ម្នាក់ឈ្មោះចយ ដ៏ល្បីល្បាញ យកលុយ ទៅបោះឲ្យឈ្មោះ ម៉ាប់ ជាអ្នកឈរ ជើងទិញ ឈើផ្តាច់ មុខពីការ កាប់បំផ្លាញឈើ ខុសច្បាប់ ដោយមិន មានអ្នក ណាហ៊ាន ប៉ះពាល់ ឡើយ។
ឈើប្រណីត ប្រភេទឈើ អារជ្រុងទាំង នោះគឺដឹក ជញ្ជូនចេញពីតំបន់ អភិរក្ស ក្នុងខេត្តស្ទឹង ត្រែងមាន ដូចជា ភូមិតាឡាត់ ភូមិស្វាយរៀង ភូមិរំព័ទ្ធ ហើយបាន ដឹកជញ្ជូន បន្តទៅតាម ផ្លូវទឹក និងផ្លូវគោក ចូលទៅ ស្រុកវើនសៃ ខេត្តរតនគិរី ដែលជាទីតាំងលាក់ទុក បណ្តោះ អាសន្ន ហើយ ដឹកជញ្ជូន បន្តតាម រថយន្ត ធំៗប្រភេទ យីឌុប ចាំដឹកជញ្ជូន ចេញពីភូមិ ដោយមិន មានសមត្ថកិច្ច ជំនាញចុះ ត្រួតពិនិត្យ និងទប់ ស្កាត់នោះទេ។
បច្ចុប្បន្ន នេះ គេដឹក ជញ្ជូនឈើទាំងនេះយ៉ាង សកម្មតាម ផ្លូវជាតិលេខ ៧៨A ឆ្លងកាត់ ចំណុច អូរពងមាន់ ក្នុងខេត្តសឹ្ទងត្រែង បន្តទៅ ប្រទេសវៀតណាម ដោយឆ្លង កាត់ខេត្ត ក្រចេះដោយ រលូនមិន សមត្ថកច្ចតាមដង ផ្លូវឬសមត្ត កិច្ចជំនាញអ្វីឡើយ។
ប្រជាសហគម ភូមិ ឃុំ ក្នុង ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរាយការណ៍ថា ព្រៃដើមធ្នង់ ស្ទើរតែរលាយ អស់ទៅហើយ សូម្បីឈើច្បោះដង ជ័រចុងរបស់ អ្នកស្រុក ដែលតែង ទទួលផល បានពីការលក់ជ័រ នោះក៏ត្រូវពួក ឈ្មួញជំរុញ ឱ្យកាប់ផ្តួល រលំដោយគ្មានសំណង អ្វីទាំងអស់ ។ ហើយការ កាប់បំផ្លាញ ខាងលើ ប្រជាសហគមន៏ លោកមានការ ព្រួយបារម្ភ ខ្លាំងចំពោះការបាត់បង់ព្រៃ ឈើសហគមន៍។
កាលពី សម័យលោក ច័ន្ទ សារុន នៅធ្វើជា រដ្ឋមន្ត្រីក្រសួងកសិកម្ម ភាគ ច្រើនទទួលតែ របាយការណ៍ ភូតភរពី ថ្នាក់ក្រោមហើយគេចាំ បានថា លោក ច័ន្ទ សារុន ធ្លាប់ប្តេជ្ញា ចិត្តបង្ក្រាបបទល្មើ សព្រៃឈើ នៅក្នុងខេត្ត ព្រះវិហារនិង ខេត្តស្ទឹងត្រែង ឲ្យមានប្រសិទ្ធ ភាព។ប៉ុន្តែទីបំផុត មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ក្នុងខេត្តស្ទឹងត្រែង បាន រាយការណ៍ ភូតកុហកថ្នាក់ លើដើម្បី បិទបាំងរឿង អាស្រូវនៃការ ដឹកជញ្ជូន ឈើខុសច្បាប់ ទើប រដ្ឋមន្ត្រីក្រសួងកសិកម្ម មើលរំលង។ ប៉ុន្តែ កាលៈទេសៈ នេះលោក អ៊ុក រ៉ាប៊ុន ដែល ឡើងតំណែង ជារដ្ឋមន្ត្រី ក្រសួង កសិកម្ម មិនគួរមើលរំលង ពីបទល្មើស ព្រៃឈើ ដែលកំពុង កើតឡើង យ៉ាងអនាធិប តេយ្យ លើទឹកដី ខេត្តស្ទឹងត្រែង នោះទេ ជាពិសេស មេឈ្មួញរកស៊ី ឈើខុសច្បាប់ មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នានេះតែម្តង។មេឈ្មួញ លឹមប៊ុណ្ណា ហៅខ្នារ មិនអាចទំនាក់ទំនង រកការ បំភ្លឺបាននៅថៃ្ងទី១០ខែតុលានេះហើយរង់ចាំស្វាគមន៏រាល់ម៉ោង ធើ្វការ៕



