ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

សាលាខណ្ឌ​សែន​សុខ រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២០ ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​អគារ​សាលប្រជុំ​សាលា​ខណ្ឌ​សែន​សុខ មាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២០ ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ក្រោម​អធិបតីភាព​លោកស្រី ឈាន សុ​ខេន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ មាន​លោក លោកស្រី អភិបាលរងខណ្ឌ សមាជិក​ក្រុមប្រឹក្សា​ជា​នារី នារី​ខណ្ឌ នារី​ជា​កងកំលាំង នារី​សង្កាត់​-​ភូមិ សរុប​អ្នកចូលរួម​១៦៤​នាក់​។​

​បន្ទាប់​ពី​ការអាន​សារលិខិត​សម្តេចម៉ែ ដោយ​លោកស្រី​អភិបាលរងខណ្ឌ មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​លោក​អភិបាលខណ្ឌ បាន​លើកឡើង​ថា​៖ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​របស់​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។ សំខាន់​ជាងនេះទៅទៀត ទិវា​នេះ​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ដោយ​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​

​លោក​អភិបាលខណ្ឌ​បាន​បន្តថា ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ប្រធានបទ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ក្នុង​គោលបំណង​រំលេច​ឲ្យឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ការយកចិត្តទុកដាក់ ផ្តល់​ឱកាស​ដល់​ស្ត្រី​ឲ្យក្លាយ​ជា​ថ្នាក់ដឹកនាំ​មាន​គ្រប់​លំដាប់ថ្នាក់ តាំងពី​ថ្នាក់​ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ ជាពិសេស​នៅ​ខណ្ឌ​សែន​សុខ​ផ្ទាល់​មាន​ប្រធាន​ក្រុមប្រឹក្សា​ជា​ស្ត្រី ដែល​បង្ហាញឲ្យឃើញច្បា​ស់​ពី​សម្ថភាព​របស់​ស្ត្រី ថា​មាន​សមភាព​ជាមួយ​បុរស​។​

​ក្នុងឱកាស​ទិវា​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២០​នារ​រសៀល​នេះ​ក៏​មាន​កម្មវិធី​ជូន​វត្ថុ​អនុស្សាវរីយ៍​បាច់ផ្កា និង​ថវិកា​ដល់​សមាជិកា​ដែល​បាន​ចូលរួម​ផង​ដែរ​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.