ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

​អ្នកកាសែត​ពី​រូប​ត្រូវ​តុលាការ​កោះហៅ ឱ្យ​ចូល​បំភ្លឺ​ករណី​ផ្សាយ​រឿង​ឧកញ៉ា​រំលោភ​ដី​ពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១១ មីនា អ្នកសារព័ត៌មាន​ក្នុងស្រុក​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត ២​នាក់ ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កោះហៅ ឲ្យចូល​បំភ្លឺ ក្នុង​រឿង​បរិហារកេរ្តិ៍​សាធារណៈ ក្រោយពី​បាន​ផ្សាយ​រឿង​ឧកញ៉ា​រំលោភ​ដី​ពលរដ្ឋ ។ អ្នកព័ត៌មាន​ទាំងពីរ គឺ អ្នកព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក គឺ​លោក លី ម៉េង ហ៊ុយ និង​អ្នកព័ត៌មាន “​ថ្ងៃ​ថ្មី​” លោក ទាវ សំអុល ។​

​មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ដីកាកោះ​នេះ ថា គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ធ្វើឱ្យ​ពួកគេ​មិន​អាច​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​បាន ។ ថ្លែង​នៅ​ថ្ងៃទី​៧ មីនា ថា លោក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ដីកា​របស់​តុលាការ​នេះ ពីព្រោះ​លោក​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ ។​

​មានប្រសាសន៍​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី ០៧ មីនា លោក លី ម៉េង​ហ៊ុយ លោក​បាន​ថ្លែងថា លោក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ដីកា​របស់​តុលាការ​នេះ ពីព្រោះ​លោក​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ ។ លោក​មានប្រសាសន៍ថា ៖ «​កន្លង​មក​មក​ក៏​ដូច​បច្ចុប្បន្ន​នេះ​ខ្ញុំ​មើលឃើញថា របប​ព័ត៌មាន​អត់​មាន​អី​លើក​យក​ពី​ច្បាប់​របប​ព័ត៌មាន​មក​អនុវត្ត​ទេ អីចឹង​អ្នកសារព័ត៌មាន​ប្រឈម​នឹង​មាន​បញ្ហា​ខ្លាំងណាស់​។ វា​ប៉ះពាល់​ធ្ងន់ធ្ងរ ទី​១ ខ្ញុំ​ធ្វើ​ព័ត៌មាន​អត់​កើត ព្រោះ​រវល់​តែ​ប្ដឹង​ខ្ញុំ​ដោយ​ខុស​រឿង ដោយ​គ្មាន​ការបំភ្លឺ​គ្មាន​ការបកស្រាយ​អី​ទាំងអស់​អីចឹង គឺ​ខ្ញុំ​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​»​។​

​ចំណែក​អ្នកសារព័ត៌មាន ថ្ងៃ​ថ្មី ដែល​តុលាការ​កោះហៅ​ដែរនោះ គឺ​លោក ទាវ សំអុល មានប្រសាសន៍ថា ដីកាកោះ​នេះ​ទំនង​ដោយសារតែ​លោក​បាន​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​ឧកញ៉ា ឡា​ច ប៊ុន​លឹម ធ្វើ​របង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ នៅ​ក្រុង​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លងទៅ​។ លោក​បន្ថែម​ថា​ពេល​នោះ លោក​ចុះ​ផ្សាយ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ការ​បញ្ចេញបញ្ចូល​បន្ថែម​ដោយ​ខ្លួន​ឡើយ ។

​លោក​មានប្រសាសន៍ថា ៖ «​ប្រជាពលរដ្ឋ​គាត់​ហៅ​ខ្ញុំ​ឱ្យជួយ​ផ្សព្វផ្សាយ​ថា លោក ឧកញ៉ា​ហ្នឹង​រំលោភ​យក​ដី​គាត់​២​ម៉ែត្រ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទៅ​ចោទ​ដល់​លោក​ឧកញ៉ា​ហ្នឹង​ទេ​។ ប៉ុន្តែ​គេ​បាន​កោះហៅ​ខ្ញុំ​តាំងពី​ឱ្យ​ចូល​បំភ្លឺ​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត ហើយ​ម្សិលមិញ​ទទួល​បាន​ដីកា​ពី​តុលាការ​ទៀត​»​។​

​មានប្រសាសន៍​ប្រាប់​អាស៊ីសេរី មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា យល់ថា វិធានការ​របស់​តុលាការ​នេះ ជា​ការអនុវត្ត​ខុសច្បាប់ ពីព្រោះ​តាម​ច្បាប់​ប្រសិនបើ​អ្នកព័ត៌មាន​ចុះផ្សាយ​ខុស គឺ​អាច​ផ្សាយ​កែតម្រូវ​វិញ​បាន ដោយ​ពុំ​មាន​ទោសពៃរ៍​ឡើយ​។ លោក​ហៅ​វិធានការ​របស់​តុលាការ​នេះ​ថា ជា​ការគំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ធ្វើឱ្យ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ចុះ​ផ្សាយ​ព័ត៌មាន​ពិត​៖ «​បើសិនជា​លឿន​ចោទ​ចេញ​ហើយ​យកមក​អនុវត្ត​ភ្លាម​ធ្វើឱ្យ​សារព័ត៌មាន​លែង​ហ៊ាន​និយាយ​អ្វី​ដែល​ត្រង់ៗ​កើតឡើង​នៅក្នុង​សង្គម វា​បាត់​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ហើយ និង​ធ្វើឱ្យ​សារព័ត៌មាន​លែង​ក្លាយ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឆ្លុះបញ្ចាំង​ពី​សង្គម ហើយ​ក្លាយទៅជា​អ្នកដើរ​សរសើរ​លើកជើង​ពីក្រោយ សូម្បី​តែ​ខោ​ឪពុក​ខ្លួន​ឯង​ដាច់​ឃើញ​គូថ​ក៏ដោយ​ក៏​និយាយ​ថា ខោ​ថ្មី​ដែរ ប៉ុន្តែ​គេ​មើលទៅ​ឃើញ​ខោ​រហែក​គ្រប់គ្នា ប៉ុន្តែ​គេ​មិន​និយាយ បើ​និយាយ​ទៅ​ឪពុក​ហ្នឹង​វា​រករឿង​»​។​

​ក្រមព្រហ្មទណ្ឌ​មាត្រ​៣០៦ ចែងថា ការបរិហារកេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មាត្រា​១០ ចែងថា ជន​ណា​ម្នាក់​ដែល​យល់​ថា អត្ថបទ​ណាមួយ ចុះផ្សាយ​ខុសពី​ការពិត ដែល​ធ្វើឱ្យ​ខូច​ដល់​កិត្តិយស​របស់​ខ្លួន គឺ​ជន​នោះ​មាន​សិទ្ធ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើ​ការកែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ប្ដី​ពី​បទ​បរិហារកេរ្តិ៍ ចំពោះ​ការប៉ះពាល់​នោះ​បាន ហើយ​ចម្លើយ​កែតម្រូវ​ឬ​ចុះផ្សាយ មាន​រយៈពេល​យ៉ាង​យូរ ៧​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​ឱ្យ​ការទាមទារ​ឱ្យ​កែតម្រូវ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.