ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​ព្រឹត្តិការណ៍​នានា​ទាំងអស់​របស់​ASEM13 គឺ​ពាក់ព័ន្ធ​ជា​ពិសេស​ដល់​យុវជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ​÷ ​ព្រឹក​នេះ ស​.​ស​.​យ​.​ក​. បាន​ចូលរួម​ក្នុង​ទិវា ASEM Day ដើម្បី​ឈ្វេងយល់​ពី​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ជាច្រើនរូប រួម​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សិស្ស និស្សិត​ជា​ច្រើន​រូប​។​

​ក្នុង​ពិធី​បើក​ទិវា​នា​ព្រឹក​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ដោយ​សង្កត់ធ្ងន់​លើ​យុវជន​ថា “​ក្នុង​ឆ្នាំនេះ ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ទាំងអស់​របស់​ASEM គឺ​ពាក់ព័ន្ធ​ជា​ពិសេស​ដល់​យុវជន​។ យុវជន​គឺជា​អនាគត​របស់​យើង​៖ កាលណា​យុវជន​ចាប់​បាន​ឱកាស​នៃ​ភាព​ជា​ដៃគូ​អាស៊ី​-​អ៊ឺរ៉ុប នេះ​កាន់តែ​ឆាប់ នោះ​ពួកគេ​នឹង​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ធានាបាន​នូវ​អនាគត​ដ៏​វែងឆ្ងាយ​របស់​ពួកគេ​ដែល​ហួស​ព្រំដែន​កម្ពុជា​ទៅទៀត​។​”

​ជាងនេះទៅទៀត ឯកឧត្តម​បានឲ្យដឹងថា ប្រទេស​ដៃគូ​ASEM គឺ​តំណាងឲ្យ ៦៥% នៃ​សេដ្ឋកិច្ច​ពិភពលោក ៦០% នៃ​ប្រជាជន​ពិភពលោក ៥៥%​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង ៧៥%​នៃ​ទេសចរណ៍​ពិភពលោក​។ ដូច្នេះ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នេះ​ពិតជា​មាន​សារៈសំខាន់ និង​មាន​វិសាលភាព​ធំធេង​សម្រាប់​ទាំង​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​សូម​ជម្រាប​ផងដែរ​ថា ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ មិនមែន​គ្រាន់តែ​រៀបចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ​តែ​មួយ​នោះ​ទេ​។ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​អម​ផ្សេងៗ​ជាច្រើន ពេញ​មួយឆ្នាំ​តែម្តង​។ ព្រឹត្តិការណ៍​ទាំងអស់នោះ​រួមមាន ៨​ធំៗ នោះ​គឺ ១) កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ២)​វេទិការ​ធុរកិច្ច​និង​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ៣)​កិច្ចប្រជុំ​កំពូល​នៃ​អ្នកដឹកនាំ​វ័យក្មេង​របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៤)​កិច្ចពិភាក្សា​តុមូល​អ្នកសារព័ត៌មាន​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៥)​វេទិការ​ការងារ​អាស៊ី​-​អឺរ៉ុប ៦)​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប ៧)​មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប និង​៨)​វេទិការ​ស្តីពី​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.