ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា​ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩​និង​លើក​ទិសដៅ ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម​នាយ ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី តំណាង លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តែ​ប លោក​-​លោកស្រី ប្រតិភូ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ធ្វើ​របាយការណ៍ អំពី​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន ព្រះសង្ឃ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើឲ្យ​ការឆ្លើយតប និង​អន្តរាគមន៍ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ អគ្គីភ័យ និង​គ្រោះថ្នាក់​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ស្តីទី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រុម​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន និង​អ្នកពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​អន្តរាគមន៍​ដល់​រដ្ឋបាល​ខេត្ត​កែប ក្នុង​ការត្រៀម​ឆ្លើយតប និង​ជួយ​អន្តរាគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ចំពោះ​យន្តការ​ការងារ​ឆ្នាំ​២០២០ លោក អុឺង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏​បាន​ដាក់​ទិសដៅ​បន្ត​ដឹកនាំ ណែនាំ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​រៀបចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប សម្រាប់​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា នឹង​បន្ត​ដឹកនាំ​អនុវត្ត​តាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​លេខ​១៨៨ អនក្រ​.​បក ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និង​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ភូមិ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន​នានា ដើម្បី​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀមលក្ខណៈ​គ្រប់បែប​យ៉ាង​តាម​ជំនាញ​នីមួយៗ​ក្នុង​ការបង្ការ ឆ្លើយតប​និង​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ជំរុញ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កែប និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្ត​ទុក​ត្រួតពិនិត្យ​សភាពការណ៍​ទូទៅ ដែល​ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ តាមដាន​ព័ត៌មាន និង​តាមដាន​ស្ថានភាព​អាកាសធាតុ ពិសេស​ការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ COVID-19 នៅតាម​មូលដ្ឋាន​ឱ្យបាន​ទាន់​ពេលវេលា​។​

​ត្រូវ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​ថ្នាក់ លេខាធិការដ្ឋាន និង​ក្រុម​ប្រតិ​ប​តិ្ត​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ឱ្យបាន​ហ្មត់ចត់ ដោយ​ធ្វើ​ជា​សេនាធិការ​ដល់​រដ្ឋបាល​ខេត្ត និង​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.