ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

បំពាក់​ឋានន្ដរស័ក្ដិ តែងតាំង​មុខតំណែង និង​ប្រគល់​លិខិត​សរសើរ ជូន​មន្ដ្រីនគរបាល​ខេត្ដ​កំពត ដែល​ចូលរួម​សង្គ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ដ​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បំពាក់​ឋានន្ដរស័ក្ដិ តែងតាំង​មុខតំណែង ជូន​មន្ដ្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត ចំនួន​២៧​នាក់​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល ក៏​បាន​ប្រគល់​លិខិត​សរសើរ ជូន​មន្ដ្រីនគរបាល ចំនួន​៤១១​នាក់​ទៀត ដែល​បាន​ចូលរួម​កិច្ច​សហប្រតិបត្តិការ​ជួយ​សង្គ្រោះ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ក្រុងកែប ខេត្ត​កែប កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ផ្ដល់​កិត្តិយស​ដល់​នគរបាល​ខេត្ត​កំពត ពិសេស​នគរបាល​ដែល​ត្រូវ​បំពាក់​ឋានន្ដរស័ក្ដិ តែងតាំង​មុខតំណែង និង​ទទួល​លិខិត​សរសើរ ក្នុងឱកាស​នោះ​ផងដែរ ដែល​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល ក៏​បាន​កោតសរសើ​រដល់​មន្ដ្រីនគរបាល​នៅ​ខេត្ត​កំពត ដែល​បំពេញ​កិច្ច​ការងារ​បម្រើ​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ​នា​ពេល​កន្លង​ទៅ​។ បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​មន្ដ្រីនគរបាល​ទាំងអស់​នៅ​ខេត្ត​កំពត ត្រូវតែ​បង្កើន​ស្មារតី​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.