ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ត្រៀម​រៀបចំ​សម្រាប់​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហ​ត្តរា​យ នា​រសៀល​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បូកសរុប​លទ្ធផល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២០ របស់​ខេត្ត​កំពត​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​គណៈ​ប្រតិភូ ក្រសួង​ធនធានទឹក ក្រសួង​កសិកម្ម អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ សមាជិក​សមាជិការ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​មូលដ្ឋាន​។​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ខេត្ត​បាន​ជួប​គ្រោះមហន្តរាយ​រួមមាន​៖

*​ជំនន់​ទឹកភ្លៀង​៖ ប៉ះពាល់ ក្រុង​-​ស្រុក ចំនួន ៤​ឃុំ​-​សង្កាត់ ចំនួន ១៨​ប៉ះពាល់​ប្រជាជន ៤,៤៤៦​គ្រួសារ ស្មើនឹង ៤,៤៤៦​ខ្នង​ផ្ទះ ស្រូវ​១,៩៦៤ ហ​.​ត​

*​អគ្គិភ័យ កើតឡើង ១៤​លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ១៨​ខ្នង ស្លាប់​១​នាក់​

*​រន្ទះបាញ់ ៣​លើក ស្លាប់ ២​នាក់ របួស​១​នាក់​

*​ខ្យល់​កន្ត្រាក់ ៣​លើក របើក​ដំបូល​ផ្ទះ ២១​ខ្នង​។​

​ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​ខាងលើ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត និង​កាកបាទក្រហមកម្ពុជា រួម​គ្នា​ចុះ​ជួយ​បាន​ទាន់ពេលវេលា ដល់​គ្រួសារ​រងគ្រោះ​។​

​ក្នុងនាម​សម្តេច​តេជោ ទេសរដ្ឋមន្ត្រី​បាន​នាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សហការ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​កន្លងមក ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងឱកាស​នោះ ទេសរដ្ឋមន្ត្រី គន់ គីម បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ បន្ត​ណែនាំ​ជាប្រចាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ត្រៀម​រៀបចំ​ជាមុន ដោយ​ប្រើ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​សម្រាប់​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​អនុវត្ត​តាម​អនុក្រឹត្យ​លេខ ១៨៨ អនក្រ​.​បក ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ​។ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​ត្រៀម​សម្ភារ​: ត្រៀមកម្លាំង​ជំនាញ និង​ត្រៀម​ធនធាន​បច្ចេកទេស ដើម្បី​ជួយសង្គ្រោះ​អោយបាន​រហ័ស និង​ទាន់​ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតមានឡើង​ជា​យថាហេតុ បញ្ហា​សំខាន់​គឺ​ត្រូវ​ដឹង ពី​ដំណោះស្រាយ​ឲ្យបាន​មុន ជា​ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ធ្វើ​ការឆ្លើយតប​អោយបាន​ទាន់​ពេលវេលា​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.