ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​និង​រថយន្ត​ចំណុះ​២,៥​តោន​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​រ

បុរស​ម្នាក់​និង​រថយន្ត​ចំណុះ​២,៥​តោន​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ បុរស​ម្នាក់​និង​រថយន្ត​ម៉ាក​ម៉ៃ​ធី​ធួ​ចំណុះ​២,៥​តោន ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បាន​បើក​បុក​ប៉ា​រ៉ា​ស​សមត្ថកិច្ច​២​កន្លែង​មិន​ឈប់ កាលពី​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​វាង ក្រុង​លេខ ៥៧ អា រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គ ។ រថយន្ត​បើក​គេច ដល់​ភូមិ​សាលា​បាឡាត់ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​ចម្រុះ និង​នគរបាល​ចរាចរណ៍​តា ម​ស្ទាក់​ឃាត់​បាន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​បានអោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ តូច ឡុង អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​ស្វាយរៀង​ក្រុង​-​ខេត្ត​ស្វាយរៀង ។ រថយន្ត​បង្ក​ដកហូត​បាន ម៉ាក​ម៉ៃ​ធី​ធួ ចំណុះ​២,៥​តោន ពាក់​ស្លាក​លេខ​បាត់ដំបង 3A1902 ដឹក​ម៉ាស៊ីន​ច្រូតស្រូវ និង​សម្ភារៈ​ផ្សេងទៀត ។​

​លោក ហុក ហឿត នាយ​នគរបាល​ចរាចរណ៍​គោលដៅ​រង្វង់​មូល​នាង​គ​ង្ហី​ង បានអោយដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ម៉ៃ​ធី​ធួ​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ និង​សម្ភារៈ​ផ្សេងទៀត បើកបរ​តាម​ផ្លូវជាតិ​៥៧​អា​ពី​កើត​ទៅ​លិច ពេល​បើក​មកដល់​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង សមត្ថកិច្ច​កាក់​មិន​ឈប់ ហើយ​រថយន្ត​បើក​បុក​ប៉ា​រ៉ា​ស់ប​ត់​ទៅ​ស្តាំ​ដៃ​    ​សមត្ថកិច្ច​កាក់​១​ជាន់​ទៀត​មិន​ឈប់ ក្រោយ​មក​កម្លាំង​ចម្រុះ​យក​រថយន្ត​ស្ទាក់​ទើប​ឈប់ ។​

​ឈ្មោះ តូច ឡុង អ្នកបើកបរ​រថយន្ត​បង្ក​បាន​អោយដឹងថា ពេល​បើកបរ​ខ្លួន​មិនដឹងថា មាន​នគរបាល​ទេ ក្រោយមក​ទើប​ឃើញ​នគរបាល​ចរាចរណ៍​បើក​តាម​ក្រោយ ពេល​នគរបាល​កាក់​ឈប់​សួរ​រក​ឯកសារ​ពាក់ព័ន្ធ ខ្លួន​ថា​មាន តែ​នៅ​ថៅកែ​គាត់​ដាក់​គ្រឿង​ច្រូត​នៅ​ស្រុក​គាស់ក្រឡ ភ្លាមនោះ ក៏​មាន​មិត្ត​ភ័ក្ត្រ​ទូរស័ព្ទ​មក​ថា អោយ​ខ្លួន​ដុត​រថយន្ត​និង​ចោល​ទៅ តែ​ខ្លួន​មិនបាន​ធ្វើ​តាម​ទេ ។ បន្ទាប់​មក​សមត្ថកិច្ច​យក​រថយន្ត​ស្ទូច​យក​រថយន្ត​ខ្លួន​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​តែម្តង​។​

​លោក សាត គឹម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត​បាត់ដំបង បានអោយដឹងថា បុរស​សង្ស័យ​មាន​កំហុស ៖ ១ ប៉ុនប៉ង​មនុស្សឃាត ២ មិន​មាន​ប័ណ្ណបើកបរ ៣ មិន​បញ្ឍប់​យានយន្ត អោយ​សមត្ថកិច្ច​ត្រួតពិនិត្យ មិន​គោរព​ច្បាប់​ចរាចរណ៍ ពី​គោលដៅ​ដើមទី រហូត​ដល់​ចុង​ទី រហូត​សមត្ថកិច្ច​យក​រថយន្ត​ពាំង​ពី​មុខ​ទើប​ឈប់ និង​មាន​កម្លាំង​ញុះញុង​អន្តរាគមន៍​ដុត​រថយន្ត​ចោល ។ បុរស​សង្ស័យ និង​រថយន្ត​បង្ក​ម៉ាក​ម៉ៃ​ធី​ធួ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី នា​ព្រឹក​ថ្ងៃ​ដដែល ៕

DCIM100MEDIA DCIM100MEDIA

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.