ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​បិទ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​២០១៩ និង​លើក​ទិសដៅ​សំរាប់​អនុវត្ត​ឆ្នាំ​២០២០ ក្រោម​ធិបតី​ភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប ​និង លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ដែល​ជា​គណៈប្រតិភូ​អមដំណើរ លោក លោកស្រី​ប្រធាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក អភិបាល ក្រុង​-​ស្រុក ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី មេឃុំ ចៅ​សង្កាត់​ទូទាំង​ខេត្ត​។​

​មានប្រសាសន៍​ស្វាគមន៍​ក្នុង​ពិធី​បិទ​សន្និបាត​នោះ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់​ជូន​ថា ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០២០ របស់​រដ្ឋបាល​សាលាខេត្ត​កែប នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ស្នាដៃ លទ្ធផល​ការងារ​គ្រប់​បណ្តា​អង្គភាព មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ ជាពិសេស​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែទម្រង់​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​បន្ថែមទៀតថា អង្គសន្និបាត​នេះ​ក៏​មាន​គោលបំណង​ផ្សព្វផ្សាយ​ស្តីពី​សមិទ្ធផល និង​លទ្ធផល​ការងារ​ដែល​សម្រេចបាន​នា​ឆ្នាំ​កន្លងមក ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​ចំណុចខ្លាំង​-​ខ្សោយ បញ្ហា​ប្រឈម​នានា ដើម្បី​ពិភាក្សា​ដាក់ចេញ​នូវ​ទិសដៅ​អទិភាព សម្រាប់​អនុវត្ត​បន្ត​នា​ឆ្នាំ​ខាង​មុខ​ទៀត សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​នា​ឱកាស​នោះ​ដែរ លោក ជិន ប៊ុនស៊ាន បាន​មានប្រសាសន៍​កោត​សរសេីរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​កែប និង មន្ត្រីរាជការ​ដែល​ខំ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ និង​ប្រេី​ប្រាស់​សិទ្ធិអំណាច តួនាទី​របស់​ស្ថាប័ន អង្គភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ សម្រេចបាន​ជោគជ័យ​ជា​ស្ថាពរ​។​

​ទន្ទឹមនេះ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​អង្គ​សន្និបាត​អំពី​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​ឆ្នាំ​ខាងមុខៗ​ទៀត គឺ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ផ្តោត​ទៅលើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំខាន់​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​ការអនុវត្ត​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​-​ក្រុង ស្រុក ខណ្ឌ​ជា​ដើម​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.