ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឈើ​ប្រណីត​ត្រូវ​បាន​ដុត​បំផ្លាញ ខណៈ​ពេល​សម្តេច​តេជោ​ចេញ​បញ្ជា​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ គ្រាន់តែ​សម្តេច​តេជោ​ហ៊ុន សែន ប្រកាស​អោយ​មាន​យុទ្ឋនាការ​បង្ក្រាប​ឈើ​ទូទាំង​ប្រទេស​ធ្វើអោយ ផ្អើល​អស់​មនុស្ស​ទូទាំង​ខេត្ត​មណ្ឌលគិរី ជា​ពិសេស​អស់លោក​ឧកញា​ដែល​ជាប់​ខ្លួន​ក្នុង​ការរកស៊ី​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លងមក​នោះ ឮថា ខ្លះ​បាន​រត់ចោលស្រុក​អស់​មួយចំនួន ហើយ​ខ្លះ​ទៀត​កំពុង​ភ័យ​បាយ​មិន​នឹក​ទឹក​ក៏​មិន​ស្រេក ។ ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ ក្រុមហ៊ុន​ធំៗ​មួយចំនួន​ដែល​ធ្លាប់​កាក់កប​ក្នុង​ជំនួញ​ឈើ ត្រូវបាន​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តសេនីយ៏ សៅ សុខា ចុះ​ពិនិត្យ​នឹង​បង្ក្រាប​លើ​ទីតាំង​នានា​ដូចជា ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង​…​ជាដើម ហើយ​បាន​រកឃើញ​ឈើ ខុស​ប្រក្រតី​រាប់ពាន់​ម៉ែត្រគូប​។​

​ដោយសារតែ​មាន​ការចាប់​បង្ក្រាប​ខាងលើនេះ បាន​ធ្វើឲ្យ​ក្រុមហ៊ុន​មួយចំនួន​នៅ​ខេត្ត​មណ្ឌល​គី​រី កំពុងរ​មាស់​ខ្នង នឹង​បាន​ដុត​បំផ្លាញ​ឈើ​ទាំងអស់​ដែល​ក្រុម​ឈ្មួញ បាន​ដឹក​មក​ទុក​គរ​ក្នុង​ដី​ក្រុមហ៊ុន​រាប់រយ​ម៉ែត្រគូប មុនពេល​មាន​សកម្មភាព​ចាប់​បង្ក្រាប​ដ៏​ធំ ហើយ​ខ្លះ​ទៀត​ត្រូវបាន​ប្រភព​រាយ​ការណ៏​ថា គេ​ដឹក​យក​ទៅ​កប់​ក្នុង​ដី​។​ក្រុមហ៊ុន​ដែល​បាន​ដុត នឹង​កប់​ឈើ​ហ៊ុប​ខាងលើ គឺ​មានឈ្មោះ ប៊ិញ​ភ្វឿ​ក នឹង​ប៊ិញ​ភ្វឿ​ក​១ ដែល​ស្ថិត​នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នឹង​ស្រុក​ស្នូល ខេត្ត​ក្រចេះ (​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជាប់​គ្នា នៅ​ចំនុច​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ​)​។

​ឈើ​ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​នោះ​ជា​ប្រភេទ​សុ​ក្រំ និង​ផ្ចឹក​ជាដើម បាន​ត្រូវ​គេ​ប្រទះឃើញ​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ ដែលជា​ក្រុមហ៊ុន​ទទួលបាន​សម្បទាន​សេដ្ឋកិច្ច ពី​រាជរដ្ឋាភិបាល​វិនិយោគ​ដាំ​កៅស៊ូ​នៅក្នុង​ស្រុក កែវ សីមា ។​

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ឈើ​ប្រណីត​ជាច្រើន​ទៀត​បាន​ត្រូវ​គេ​ដុត​បំផ្លាញ និង​កប់​ក្នុង​ដី​បំបាត់ភស្តុតាង មុន​ពេល​ក្រុម​មន្ត្រី​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អាច​នឹង​ចុះទៅពិនិត្យ​នៅ​ទីនោះ ។​

​ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ឈើ​ប្រណីត​ដែល​គរ​ទុក និង​មួយចំនួន​កំពុង​ដុត​នោះ​ជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​មាន​លោក​ឧកញ៉ា សឹង សំអុល ជា​អ្នក​រត់​ការដឹកជញ្ជូន ។​

​យ៉ាងណា​ក៏ដោយ​នៅ​រសៀល​ថ្ងៃ​ទី​២០ មករា ២០១៦​នេះ គេ​មិន​ទាន់​ដឹង​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នៅឡើយ​ទេ ហើយ​ក៍​មិន​ទាន់​ដឹងថា​មន្ត្រី​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស​ព្រៃឈើ​ចុះមក​ត្រួតពិនិត្យ​នៅ​ពេលណា​នោះ​ដែរ ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង បាន​មានប្រសាសន៍ថា លោក​មិន​មាន​ការពាក់ព័ន្ឋ​នឹង​ឈើ​ខាងលើ​នេះ​ទេ ហើយ​ថា​លោក​នឹង​ចាប់​អ្នក​ណា​ដែល​និយាយថា​ឈើ​នេះ​ជា​របស់​លោក ដោយ​លោក​កំពុង​តាម​អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​ចោទប្រកាន់​នេះ​។

​បើតាម​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី នៅពេលនេះ ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កំពុង​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ ។​

​លោក វង់ សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី នឹង​លោក​ជុ​យ សុខ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បានឲ្យដឹងថា ករណី​នេះ​លោក​បាន​ទទួល​ព័ត៌មាន​ហើយ នឹង​កំពុង​ចាត់​កម្លាំង​ចុះ​ធ្វើការ​។​

​សកម្មភាព​ដុតបំផ្លាញ​ឈើ​ខាងលើនេះ ត្រូវបាន​ក្រុម​អ្នកតាមដាន​ការចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំងប្រទេស​និយាយថា ជា​ការបំផ្លាញ​វត្ថុតាង និង​ជា​សកម្មភាព​ប្រឆាំង​ទៅនឹង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀត សកម្មភាព​ចុះ​បង្ក្រាបរ​បស់​មន្ត្រី​ជំនាញ ហាក់​យឺត ពេល​មួយ​ជំហាន​ទៅ​ហើយ ព្រោះតែ​ឈើ​នៅ​តាម​ក្រុមហ៊ុន​មួយចំនួន ត្រូវបាន​គេ​ដឹក​ជម្លៀសចេញ ខ្លះ​យក​ទៅ​កប់ ខ្លះ​យក​ទៅ​ដុត​បំផ្លាញចោល គួរឲ្យ​សង្វេ​គជា​ពន់ពេក​ចំពោះ​ព្រៃឈើ​ស្រុក​ខ្មែរ ខណៈ​ដែល​គេ​ដឹកយក​ទៅ​លក់​ឲ្យ​ជនជាតិ យួន​រាប់​ខែ​រាប់​ឆ្នាំ ធ្វើ​មាន​ធ្វើបាន រហូត​ដល់​មនុស្ស​មួយចំនួន​តូច បាន​ទទួល​ងារ​ជា​ឧកញ៉ា​ថែម​ទៀត ហើយ​នៅពេល​គេ​ដឹក​យកទៅ​លក់​មិន​បាន​គេ​ដុត​ចោល​ដោយ​គ្មាន​អាសូរ​សូម្បី​បន្តិច​៕
​ដោយ ៖ ហេង ចាន់​ណុប​

 

IMG-20160120-WA0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.