ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

​អភិបាលខេត្ត​កណ្ដាល​ថ្មី ជំរុញ​បង្កើន​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី ឲ្យចូល​រួម​អភិវឌ្ឍន៍​ជាតិ​កាន់តែ​ខ្លាំងក្លា ដើម្បី​ប្រសិទ្ធភាព នៃ​ការរីកចំរើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​) ៖ អភិបាលខេត្ត​កណ្ដាល​ថ្មី​លោក គង់ សោភ័ណ្ឌ បាន​លើកឡើង​ថា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មួយ​រីកចំរើន តោង​ឲ្យមាន​ការផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​បណ្ដា​នារី​ភេទ ឱ្យមាន​សិទ្ធិ​ពេញលេញ ក្នុង​ការចូលរួម​សកម្មភាព​ការងារ​សង្គម ចូលរួម​កសាង​ប្រទេសជាតិ សេដ្ឋកិច្ច ខណៈ​ពួកគេ​ត្រូវ​បង្កើន​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី ឲ្យចូល​រួម​អភិវឌ្ឍន៍​ជាតិ​កាន់តែ​ខ្លាំងក្លា​ឡើង ដើម្បី​ប្រសិទ្ធភាព​នៃ​ការរីកចំរើន​ជា​និរន្តរភាព​។​

​អភិបាលខេត្ត​កណ្តាល​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ នៃ​ទិវា​ជាតិ​នារី ៨ មីនា ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​លោក​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់ ពិសេស​គឺ​ស្ត្រី​ដែល​រាប់​តាំងពី​ថ្នាក់​ដឹកនាំ​ខេត្ត ស្ត្រី​ជា​មន្តី​រាជការ តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជិត ២០០០​នាក់​ផ្សេង​ទៀត នា​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​លោក​បណ្ឌិត ម៉ៅ ភិរុណ បាន​លើក​ថា ខេត្ត​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព និង អរគុណ​សន្តិភាព ដែល​បាន​ប្រែក្លាយ​ប្រទេស កម្ពុជា​ពី​គំនរ​ផេះផង់ បែកបាក់​ជាតិ និង​បែកបាក់​ទឹកដី ទៅ​ជា​ទឹកដី​ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍន៍​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ព្រមទាំង ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជា​មួយ​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

​លោក​បន្តថា «​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន ពិតជា​អាស្រ័យ​ដោយ​ប្រទេស​ជាតិ​មាន​សន្តិភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​មាន​ការ ចូលរួម​ពី​គ្រប់​ស្ថាប័ន គ្រប់​លំដាប់ថ្នាក់ ក្នុងនោះ​ក៏​មិន​អាច​កាត់ផ្តាច់​ចេញ​បាន​ពី​ការចូលរួម​យ៉ាង​សកម្ម​របស់​ស្ត្រី​ផងដែរ​»​។​

​ក្នុង​កម្មវិធី​នេះ​ដែរ លោក គង់ សោភ័ណ្ឌ បាន​អំពាវនាវ​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ សូម​បន្ត​ចូលរួម​ការពារ និង​ថែរក្សា សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​សមិទ្ធផល​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ឲ្យបាន​គង់វង្ស​។ សន្តិភាព​ជា​មូលដ្ឋានគ្រឹះ នៃ​ការធានាបាន​នូវ​សមភាព​យេនឌ័រ និង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​
​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេច​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ព្រមទាំង​ចូលរួម​បន្ត​ជំរុញ​ការកែប្រែ​ឥរិយាបថ​របស់​សង្គម​ដែល​នៅ​មាន​ការរើសអើង​ចំពោះ​ស្ត្រី តាមរយៈ​ការផ្តល់​ការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់​ឱកាស ឲ្យ​ស្ត្រី​បាន​ចូលរួម​គ្រប់​ដ​ណើ​រកា​រនៃ​កិច្ច​អភិវឌ្ឍន៍​សង្គម​ប្រកប​ដោយ​ស្មើភាព​ជាមួយ​បុរស​ដោយ​ចាត់ទុក​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់ ក្នុង​ការអភិវឌ្ឍ​គ្រួសារ និង​សង្គម «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​» «​ជួយ​ស្ត្រី គឺ​ជួយ​ខ្លួនឯង​»​។​

​លោក​អភិបាលខេត្ត​បន្តថា ស្ត្រី​ខ្លួនឯង​ផ្ទាល់​ត្រូវខិតខំ​បង្កើន​នូវ​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ព្រមទាំង​រក្សា​ឲ្យបាន​ប្រពៃ​នូវ​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ដើម្បី​ធានាបាន​នូវ​ការលើកកម្ពស់ សក្តានុពល​របស់​ស្ត្រី​ក្នុង​សង្គម​ជាតិ​។​

​គួរ​ជម្រាប​ថា កម្មវិធី​នេះ​គណៈអធិបតី បាន​ឧបត្ថម្ភ​ដល់​ស្ដ្រី​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្ដា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ចំនួន ១៧៨៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន់​ថវិកា​ចំនួន ១០​ម៉ឺន​រៀល និង​សារុងសូត្រ​មួយ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.