ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព​មាន​ការលើកកម្ពស់ សមភាព​យេនឌ័រ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោក សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ព្រម​ទាំង​អាជ្ញាធរ ស្ថាប័ន​ទូទាំង​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ នារី ៨ មីនា ២០២០ ក្រោម​ប្រធានបទ​៖ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» នៅ​បរិវេណ​សាលាខេត្ត​ប៉ៃលិន​។​

​លោក ផាន់ ចាន់​ធុល បាន​សម្តែង​នូវ​កោតសរសើរ ដល់​មន្ទីរ​កិច្ចការនារី ខេត្ត ដែល​បាន​ចូលរួម​ជាមួយ​នារី ទូទាំង​ប្រទេស ដើម្បី​រៀបចំ​ពិធី​នេះ ក្នុង​គោលដៅ រំលឹក​ដល់​ការតស៊ូ ព្យាយាម អត់ធ្មត់ និង​ចូលរួម​ធ្វើ​ការកែប្រែ​ឥរិយាបថ របស់​មនុស្ស​ឱ្យ​ទទួលស្គាល់ និង​ផ្តល់​ឱកាស​ដល់​ស្ត្រី ទទួលបាន​អត្ថប្រយោជន៍ ពី​ធនធាន​សេដ្ឋកិច្ច​សង្គម និង​សិទ្ធិ​ជា​ពលរដ្ឋ​ស្មើគ្នា​ជាមួយ​បុរស ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​ឈាន​ឆ្ពោះ ទៅ​រក​ភាព​សុខដុម​រម្យ​នា និង​ភាពសម្បូរ​រុងរឿង​រួចផុត​ពី​ភាព​ងាយ​រងគ្រោះ​។​

​លោក ផាន់ ចាន់ថុល បាន​លើកឡើង​ថា ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​មាស​ភាព​យេន ឌ័​រ​» គឺ​បាន​ផ្តល់​ន័យ​យ៉ាង​សំខាន់ និង​ទូលំទូលាយ ក្នុង​ការចូលរួម​របស់​បុរស និង​ស្ត្រី​ដែល​ទទួលយក​បាន​នូវ​សិទ្ធិ​ស្មើគ្នា​ឱកាស​ដូចៗ​គ្នា ហើយ​ជា​ដៃគូរ​ដ៏​សក្តិសម និង​ការទទួលបាន ដោយ​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ និង​សង្គម​កម្ពុជា​ទាំងមូល​ជាពិសេស គឺ​ស្ត្រី​ខ្លួនឯង​ផ្ទាល់ សម្រាប់​ផ្តល់​ជា​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ជំរុញ និង​ពន្លឿន​កិច្ចរអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ឱ្យ​ឈាន ទៅ​រក​ភាព​រីកចំរើន​រុងរឿង ខណៈ​ដែល​ប្រទេសជាតិ​យើង​កំពុង​ទទួលបាន​នូវ​សុខសន្តិភាព ពេញ​ផ្ទែ​ប្រទេស​នោះ​។ ម្យ៉ាងវិញទៀត ការ​ប្រារព្ធ​ទិវា​ខាងលើ​នេះ​ដែរ ក៏​មាន​គោលបំណង​បន្ត​រំលេច​អំពី​តម្លៃ ដែល​មិន​អាច​កាត់ថ្លៃ​បាន នៃ​សន្តិភាព ដែល​យើងទាំងអស់គ្នា​កំពុង​អរគុណ​សន្តិភាព​។​

​ក្នុងឱកាស​នោះ​ដែរ​អភិបាលខេត្ត ក៏​បាន​លើក​សំណូមពរ​ទៅ​ដល់​ស្ត្រី​ទាំងអស់ ត្រូវ​ចេះ​គិតគូរ​អំពី​ខ្លួនឯង​ជាមុន​សិន ថ្វី​ត្បិត​តែ​បញ្ហា​ស្ត្រី គឺជា​បញ្ហា របស់​យើងទាំងអស់គ្នា​ត្រូវ​គិត ពីព្រោះ​ថា​ស្ត្រី គឺជា​ឆ្អឹងខ្នង​នៃ​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​នេះ​ក៏​សូមឱ្យ​បងប្អូន​ជា​ស្ត្រី​គ្រប់ៗ គ្រប់​រូប​ត្រូវ​ពង្រឹងសមត្ថភាព​ការងារ និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​មាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពង់ខ្ពស់ ហើយ​ទទួល​ឱកាស​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​នានា ទាំង​ឆាកនយោបាយ​និង​សង្គម​។​

​បើ​តាម​ការបញ្ជាក់​ពី​លោកស្រី ច័ន្ទ ថា​វី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​ប៉ៃលិន តាម​សូចនាករ​ឆ្នាំ​២០១៩ បានបង្ហាញ​ថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​០៤ មាន​ចំនួន​៥២​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​១២ នាក់ មេឃុំ​ចៅសង្កាត់​មាន​ចំនួន​០៨​នាក់ ក្នុងនោះ​ស្រី្ត មាន​២​នាក់ ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​មាន​ចំនួន​៣០​នាក់ ស្ត្រី​មាន​៥​នាក់ គណៈ​អភិបាលក្រុង​មាន​០៥ ស្ត្រី​មាន​១​នាក់ គណៈ​អភិបាលស្រុក​៥​នាក់ ស្ត្រី​១​នាក់ ក្រុមប្រឹក្សា​ខេត្ត​ចំនួន​១៥​នាក់ ស្ត្រី​០៣​នាក់ គណៈ​អភិបាលខេត្ត​សរុប​៥​នាក់ មាន​ស្ត្រី​១​នាក់ ។ ស្ថិតិ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ប៉ៃលិន សរុប​២៣៥៦​នាក់ ស្ត្រី​មាន​៦៥៥​នាក់​។​

​ចំណែក​សិស្សានុសិស្ស សរុប​១៦១១០​នាក់ សិស្ស​ស្រី​មាន​ចំនួន​៧៩៩៣​នាក់ និង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន សរុប​៩០​នាក់ មាន​ស្ត្រី​០៤​នាក់ ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹង​រង​ប៉ៃលិន ចំនួន​កងទ័ព​សរុប ២៤៤​នាក់ ស្ត្រី​មាន​១៥​នាក់ ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​នគ​បាល​សរុប ៤៦៣​នាក់ មាន​ស្ត្រី ៣២​នាក់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.