ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ជ្រូក​សាច់​ចំនួន ៣៥៦០​ក្បាល ត្រូវ​បាន​ពិនិត្យ​សុខភាព​មុន​យក​ទៅ​កាន់​ទីផ្សារ​ក្នុងប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ នោះ កាលពី​ថ្ងៃ​ពុធ ១១​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ លោក​តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ សហការណ៍​ជាមួយ​ក្រុម​ហ៊ុន CP បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​របស់​លោក ងី គឹម​ពៅ នៅ​ភូមិ អូរ​គគី ឃុំ​ជ្រាប់ ស្រុក​សន្ទុក​ខេត្តកំពង់ធំ ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មាន​ចំនួន​៦​រោង ដែល​មាន​ជ្រូក​សាច់​ចំនួន ៣៥៦០​ក្បាល ។​

​លោក តាន់ ម៉េង​ឆាង បានបញ្ជាក់​ថា​ក្នុង​ការចុះពិនិត្យ​នេះ​គឺ​ដើម្បី​ឲ្យដឹងថា​តើ​ជ្រូក​មាន​សុខភាព​ល្អ​រឺ​មិន​ល្អ​មុន​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​និង​មាន​ការណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការចិញ្ចឹម​ផងដែរ ។

​លោក​បាន​បន្តថា ក្នុង​ពេល​ចុះ​ពិនិត្យ​នេះ ឃើញ​ថា​ជ្រូក​ទាំងអស់​ចំនួន ៣៥៦០ ក្បាល​មាន​សុខភាព​ល្អ និង​ធ្វើ​ការវាយតម្លៃ​ពី​បញ្ហា​សុខភាព​របស់​សត្វ​ដើម្បី​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដាក់ពាក្យ​ទៅ​កាន់​ច្រក​ចេញចូល​តែ​មួយ​របស់​ខេត្ត​មុន​ពេល​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ ។​
​ជាមួយគ្នានេះ​ដែរ​លោក តាន់ ម៉េង​ឆាង បាន​កោតសរសើរ​ដល់​កសិដ្ឋាន​របស់លោក ងី គឹម​ពៅ ដែល​បាន​គិតគូ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ និង​ជំរុញ​ការចិញ្ចឹម​ជ្រូក​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដើម្បី កាត់បន្ថយ​ការនាំ​ចូល​សត្វ​ពី​ក្រៅប្រទេស តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ប្រភព ៖ https://www.information.gov.kh
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.