ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

រដ្ឋបាល​ខេត្ត​កំពត​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​សាលសន្និសីទ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ “​ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី ព្រមទាំង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី សមាជិក​-​សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក ព្រមទាំង​បងប្អូន​នារី​ដែល​មកពី​បណ្ដា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ក្រុង​ស្រុក​និង​ឃុំ​សង្កាត់​សរុប​ប្រមាណ ១៤០០​នាក់​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អាន​នូវ​ព្រះរាជសារ របស់​សម្ដេច​ព្រះមហាក្សត្រី នរោត្ដ​មមុនីនាថ សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ជា​អាទិ៍​ថា​៖ ដោយ​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ផ្ដោត​យ៉ាង​ជាក់លាក់ លើ​ការរក្សា​សន្តិភាព ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា ទទួលបាន​ឱកាស​អភិវឌ្ឍ​ជីវភាព និង​សុខមាលភាព​នៃ​ការរស់នៅ តាមរយៈ​ការបង្កើន​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ចំណេះដឹង ប្រកបដោយ​គុណភាព សមធម៌ បរិ​យាប​ន្ន ក្នុង​ការរួមចំណែក​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កំណើន​សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម ។ ខ្លឹមសារ​ព្រះរាជសារ ក៏​បាន​សំដែង​ការ​អរគុណ​ផងដែរ ចំពោះ​ដំណើរការ​យ៉ាង​សកម្ម នៃ​គណៈកម្មាធិការ​ជាតិ លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី រួម​និង​ស្ថាប័ន​នីតិបញ្ញត្តិ សម្ដេច​សង្ឃរាជ មន្ត្រី​សង្ឃ​គ្រប់​ព្រះអង្គ បងប្អូន​ជនរួមជាតិ មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន​ផ្នែក​ឯកជន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​អន្តរជាតិ និង​ពិសេស​គាំទ្រ​ដល់​ក្រសួង​កិច្ចការនារី ដែល​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង ជំរុញ សកម្មភាព​រួម​ចំណែក​មួយ​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​ស្ថានភាព ជីវភាព ឋានៈ តួនាទី និង​តម្លៃ​ស្ត្រី​រួមទាំង​សីលធម៌​សង្គម វប្បធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​យើង​។​

​អង្គពិធី បានបញ្ចប់ បន្ទាប់​ពី គណៈអធិបតី និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​ស្រុក បាន​ជូន​នូវ​កាដូ​ជា​ថវិកា​ម្នាក់​ទទួលបាន​ចំនួន ៥​ម៉ឺន​រៀល រួម​នឹង​បាច់​ផ្កា ដ៏​ស្រស់​ស្អាត​ដល់​ភរិយា​ថ្នាក់ដឹកនាំ និង​និង​បងប្អូន​នារី​ជា​ថ្នាក់ដឹកនាំ តាម​បណ្ដា​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក​ប្រកបដោយ បរិយាកាស សប្បាយភាព​ស្និត​ស្នាល​និង​ជឿជាក់​លើ​សមភាព​យេនឌ័រ នៅ​កម្ពុជា​ស្របទៅតាម​បរិការណ៍​របស់​ប្រទេសជាតិ​យើង​ក្រោម​” ប្រធានបទ មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ឆ្លើយតប ទៅ​នឹង​ក្របខ័ណ្ឌ​ថ្មី​ជា​សកល នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ឯកោ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.