ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ក្រសួង​កសិកម្ម​ប្រាព្ធ ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ០៨​មីនា ខួប​លើក​ទី​១០៩ ក្រោម​ប្រធានបទ​” មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ០៨​មីនា ខួប​លើក​ទី​១០៩ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អម​ដោយ​លោក​ជំទាវ ម៉ក់ ស៊ីថា លោកជំទាវ​តំណាង​ក្រសួង​កិច្ចការនារី ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី នាង​កញ្ញា សមាជិក សមាជិកា​យ៉ាងច្រើន​កុះករ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​មនោសញ្ចេតនា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ហើយ​តាមរយៈ​ឯកឧត្តម និង​ភរិយា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ មនោសញ្ចេតនា​នឹករលឹក គោរព​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាល ជ្រៅ និង​ពរជ័យ​បវរ​ប្រសើរ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសេស​សម្ដេច​ព្រះ​មហាត្សត្រី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ ព្រះប្រធាន​កិត្ដិយស​នៃ​ក្រុម ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ​បងប្អូន​នារី​គ្រប់​ជាន់ថ្នាក់​។​

​ឈាន​ចូល​ប្រធានបទ​នាពេលនេះ​គឺ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ជា​ប្រធានបទ​មួយ​មាន​អត្ថន័យ បាន​បង្ហាញ​ច្បាស់​ថា​សន្តិភាព​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។ សន្តិភាព​បង្កើត​ឱកាស​ឱ្យមាន​សមភាព​យេនឌ័រ​នៅ​ក្នុង​សង្គម​ជាតិ​។ ជាក់ស្ដែង​ភាពជោគជ័យ​ជា បន្តបន្ទាប់​ដែល​ក្រសួង​ក​សម្រេចបាន​ក្នុងការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​កសិកម្ម​គឺ​ដោយ សារ​សុខ​សន្តិភាព​ក្រោម​គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ ក្នុងនាម​យើង​ជា​ពលរដ្ឋ ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ដែល​ស្ថិត​ក្រោម​ម្លប់​សុខសន្តិភាព​នេះ ត្រូវ​ហ៊ាន​លះបង់​កម្លាំងកាយ​ចិត្ត ពួតដៃ​សហការគ្នា​ក្នុង​ឆន្ទៈ​ម្ចាស់ការ ជម្នះ​រាល់​ការលំបាក និង​ឧបសគ្គ​នានា ដើម្បី​ចូលរួម ថែរក្សា​សន្តិភាព​ដែល​ជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​សន្តិភាព ហើយ​ប្រធានបទ​នេះ​ពិតជា​រួមចំណែក​ជួយ​លើកកម្ពស់​ស្មារតី​ចូលរួម​របស់​ស្ត្រី​ក្នុង​ការការពារ​សន្តិភាព ដោយ​ផ្សារភ្ជាប់​ទៅ​ចលនា​នារី​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​។

​ម្យ៉ាងវិញទៀត សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ធានា​ដល់​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព សមធម៌ និង​ភាពសុខសាន្ត របស់​ប្រជាជន​យើង​ប្រកបដោយ​កិត្តិយស ។ ក្រោម​ម្លប់​សន្តិភាព​កម្ពុជា​បាន​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​បំផុត ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ ហើយ​កំពុង​ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ដោយ​បាន​កំណត់​យក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​ក្នុង​ចតុកោណ​ទី​១ ដែល​នៅ​ក្នុង​នោះ​ការពង្រឹង​សម ភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា គ្មាន​សន្តិភាព យើង​នឹង​បាត់ បង់​នូវ​អ្វីៗ​ទាំងអស់ ក្នុងន័យ​នេះ​ទោះបី​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​យើង​ត្រូវ​រក្សា​តម្លៃ​សន្តិភាព​ឱ្យខាងតែបាន​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​សមិទ្ធផល​ដូច​បាន​រៀបរាប់​ខាងលើ ពិតជា​បាន​បង្ហាញ​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា​ក្នុងការ​អនុវត្តគោល​នយោបាយ​របស់​រាជ រដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ -២០២៣ ដែល​សកម្មភាព​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​នារី​ជនបទ​ប្រមាណ ៥០% ដែល ធ្វើស្រែ​ចម្ការ ចិញ្ចឹមសត្វ ត្រី សិប្បកម្ម​ខ្នាតតូច និង​ការអភិរក្ស​ធនធាន​ព្រៃឈើ​ជា​ដើម​។

​លោក​ក៏​បាន​ឯកភាព និង​វាយតម្លៃ​លើ​របាយការណ៍​របស់​លោក​ជំទាវ ហោ ម៉ា​លីន រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​និង​កុមារ និង​ចំណាប់អារម្មណ៍​ដ៏​មាន​អត្ថន័យ​របស់​លោកជំទាវ​តំណាង​ក្រសួង​កិច្ចការនារី ដែល​បាន​លើកឡើង​អំពី​សមិទ្ធផល​ក៏ដូចជា​វឌ្ឍនភាព​នៃ​ការចូលរួម​យ៉ាង​សកម្ម​របស់​នារី​ក្នុង​គ្រប់​អនុវិស័យ ដែល​ជា​ការរួមចំណែក​យ៉ាង​ល្អប្រសើរ​ក្នុង​ការលើកកម្ពស់​សង្គម​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ក្នុងនាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​គាំទ្រ​ប្រធានបទ និង​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ជូន​អង្គពិធី​ឱ្យ​ចងចាំ​អនុសាសន៍​ទាំង​១១ ចំណុច​របស់​សម្តេច​តេជោ ដែល​បាន​លើក​ឡើង​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​នាពេល​ថ្មីៗ​នេះ​។ ក្រៅពី​អនុសាសន៍​ឆ្នាំ​ចាស់ ឆ្នាំ​នេះ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​កំពុងតែ​ប្រឈម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ដល់​នូវ​គំនិត​មួយចំនួន​ជូន​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ជា​មូលដ្ឋាន​យកទៅ​គិតគូ និង​អនុវត្ត​ដូចតទៅ​៖

​ទី​១- ត្រូវ​បន្ត​ផ្សព្វផ្សាយ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ និង​ឯកសារ​ពាក់ព័ន្ធ​តាម​ព្រះរាជានុសាសន៍​របស់​សម្តេច​ព្រះ​មហា​ក្សត្រី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ​ព្រះប្រធាន​កិ​ត្តិ យស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ទី​២- ត្រូវខិតខំ ព្យាយាម​រៀនសូត្រ​ចំណេះ​ជំនាញ​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការដឹកនាំ អនុវត្ត​បច្ចេកទេស រួម​ទាំង​ប្រសិទ្ធភាព​ការងារ​។ គ្រប់​អង្គភាព​រួម​ទាំង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​បន្ថែមទៀត និង​ការតែងតាំង​មុខតំណែង​សមស្រប​តាម​សមត្ថភាព បទពិសោធន៍​ការងារ និង​ក្រមសីលធម៌​វិជ្ជាជីវ​:​ត្រឹមត្រូវ​។​

​ទី​៣- ស្ត្រី​ត្រូវ​ខិតខំ បង្ហាត់បង្រៀន អប់រំ ទូន្មាន​ព្រានប្រដៅ​កូនចៅ​ឱ្យ​ក្លាយជា​កូន​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​អនាគត​គ្រួសារ និង​សង្គមជាតិ ហើយ​ក៏​គួរតែ​ហាត់ពត់លត់ដំ​រៀនសូត្រ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ ចរិយា និង​មារយាទ​ថ្លៃថ្នូរ​សមជា​ម្តាយ ភរិយា និង​ពលរដ្ឋ​ដ៏​ល្អ​ក្នុងសង្គម ជាតិ ព្រមទាំង​ជួយ​លើក​តម្កើន​ប្រពៃណី វប្បធម៌ សិ​ល្ប​: អរិយ្យធម៌ និង​អក្សរសាស្ត្រ​ជាតិ​យើង ឱ្យ​បាន​ថ្ថ្កុំថ្កើន រុងរឿង​តរៀង​ទៅ​។​

​ទី​៤- ស្តិតក្នុង​ស្ថានភាព​ដែល​ពិភពលោក ក៏​ដូចជា​ប្រទេស​យើង​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (COVID-19) និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំណូមពរ​ស្ត្រី​ខ្មែរ​ទាំងអស់ រួមទាំង​ស្ត្រី​ជា​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​
​ត្រូវ​ចូលរួម​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ក្នុង​ការកាត់បន្ថយ​ការចំណាយ​ថវិកា​រដ្ឋ ហើយ​ក្នុង​នាម​យើង​ជា​ថ្នាក់ដឹកនាំ មន្ត្រី និង​ប្រជាពលរដ្ឋ​គួរ​ចូលរួម​កាត់បន្ថយ​ការធ្វើ ដំណើរ​ទាំង​ផ្លូវការ មិន​ផ្លូវការ ឬ​ទេសចរណ៍ ដោយ​ប្តូរ​មក​ធ្វើដំណើរ​កំសាន្ត​ក្នុង​ប្រទេស​វិញ និង​ជា​ពិសេស​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជាពិសេស​ផលិតផល​បន្លែ ផ្លែឈើ ត្រី សាច់​។ ដើម្បី​ជួយ​លើកតម្កើង​ផលិតផល​ជាតិ​យើង និង​ជួយ​ថែរក្សា​សុខភាព​មីក្រូ​សេដ្ឋកិច្ច​។​

​ទី​៥- ស្ថិត​ក្នុង​កាល​:​ទេស​:​បច្ចុប្បន្ននេះ ស្ត្រី​គ្រប់រូប​ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​សុខភាព​ក្នុង​ក្រុម​គ្រួសារ ដោយ​ត្រូវ​អនុវត្ត​អនាម័យ​ជាប់​ជាប្រចាំ​ហូប​អាហារ​មាន​គុណភាព សុវត្ថិភាព ផឹកទឹក​ល្អ និង​រស់នៅ​ប្រកប​ដោយ​ផាសុខភាព ជា​ពិសេស​កុមារ និង​មនុស្ស​ចាស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.