ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច ស ខេង អញ្ជើញ​ប្រកាស​តែងតាំង​អភិបាល និង​អភិបាលរង​ខេត្ត​កណ្តាល​, លោក គង់ សោភ័ណ្ឌ ជា​អភិបាលខេត្ត រីឯ​លោក នុត ពុធ​ដា​រ៉ា ត្រូវ​ផ្ទេរ​មក​ជា​អភិបាលរង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២០​ខាងមុខនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ប្រកាស​ឲ្យចូល​កាន់តំណែង អភិបាលខេត្ត និង​អភិបាលរង​ខេត្ត​កណ្តាល​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភ ឆ្នាំ​២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរង​ខេត្ត​កណ្តាល ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជា​អភិបាលខេត្ត​កណ្តាល​ជំនួស លោក ម៉ៅ ភិរុណ​។

​ដោយឡែក កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​ក្រចេះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​មក​ជា​អភិបាលរង កណ្តាល​វិញ ជំនួស​កន្លែង​លោក គង់ សោភ័ណ្ឌ​។​
​សម្រាប់​ប្រវត្តិ​ចូល​បម្រើ​ការងារ​របស់​លោក គង់ សោភ័ណ្ឌ មាន​ដូចខាងក្រោម​៖
*​នៅ​ឆ្នាំ​១៩៩៨ លោក​ជំនួយការ​ខុទ្ទកាល័យ​សាលា​កណ្តាល​
*​នៅ​ឆ្នាំ​១៩៩៩ លោក​ជា​អភិបាលរង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​
*​នៅ​ឆ្នាំ​២០០៩ លោក​ជា​អភិបាល​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​
*​នៅ​ឆ្នាំ​២០១៧ លោក​ជា​អភិបាល​ស្រុក​ល្វាឯម​
*​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៧ លោក​ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​កណ្តាល​
*​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល​។​

​អ្នក​ស្គាល់​លោក គង់ សោភ័ណ្ឌ ដែល​បច្ចុប្បន្ន​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តម​ថ្នាក់លេខ​៥ បានឲ្យដឹងថា លោក​ជា​មន្ត្រី​ម្នាក់​ដែល​មាន​សមត្ថភាព និង​ទទួលបាន​ការកោតសរសើ​រលើ​ការបំពេញភារកិច្ច របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​។​

​ប្រជាពលរដ្ឋ​សង្ឃឹម​យ៉ាង​ជឿជាក់ថា ក្រោយ​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​អភិបាលខេត្ត​កណ្តាល នឹង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​កម្លាំងកាយ​ចិត្ត ជួយ​ដោះស្រាយ​បញ្ហា​គ្រប់បែបយ៉ាង ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឲ្យមាន​ប្រសិទ្ធភាព​។​

​សម្រាប់​ប្រវត្តិ​ចូល​បម្រើ​ការងារ​របស់​លោក នុត ពុធ​ដា​រ៉ា មាន​ដូចខាងក្រោម​៖
*​លោក នុត ពុធ​ដា​រ៉ា បច្ចុប្បន្ន​ឋានន្តរសក្ដិ ឧត្តមមន្ត្រី​ថ្នាក់​លេខ​២ ជា​មន្ត្រីរាជការ​មួយរូប ដែល​បាន​ចូល​បម្រើ​ការងារ​តាំងពី​ឆ្នាំ​១៩៩២ ជា​មន្ត្រី​នគរបាល​ជាតិ​
*​បន្ទាប់មក​ជា​មន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​
*​បន្ត​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​បាន​កាន់​តំណែង​ជា​បន្តបន្ទាប់ ជា​អនុប្រធាន​ការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និង​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
*​នៅ​ឆ្នាំ​២០០៥ លោក​ត្រូវបាន​ផ្ទេរ​មក​បំរើ​ការងារ​ជា​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ​
*​នៅ​ឆ្នាំ​២០១២ លោក​ត្រូវបាន​តែងតាំង​ឲ្យ​កាន់តំណែង​ចំនួន​ពីរ​អណត្តិ​ជា​អភិបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​
​ក្រោយ​ចប់​អាណត្តិ​អភិបាលខណ្ឌ កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក​ត្រូវបាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ ហើយ​បច្ចុប្បន្ន​ត្រូវបាន​ផ្ទេរ​ភារកិច្ច ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ហើយ​បច្ចុប្បន្ន លោក​ក៏​ជា​ជំនួយការ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ផងដែរ​។​
​អ្វី​ដែល​គេ​នៅ​ចងចាំ​មិន​ភ្លេច​អំពី​ការខិតខំ​ប្រឹងប្រែង និង​ស្នាដៃ​របស់​លោក នុត ពុធ​ដា​រ៉ា កាល​នៅ​ជា​អភិបាល​ខណ្ឌ​ដង្កោ គឺ​លោក​តែ​បាន​ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ចុះ​ជួប​សំ​ណេះ សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជាប់​ជាប្រចាំ និង​បាន​ដោះស្រាយ​បញ្ហា សំណើ សំណូមពរ និង​បំពេញ​តម្រូវការ​នានារ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​បាន​ទាន់ពេលវេលា ហើយ​ចំពោះ​លទ្ធផល​ការបោះឆ្នោត​កន្លងមក ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​ដង្កោ ក៏​តែង​ទទួលបាន​ជោគជ័យ​នៅ​រាល់​ការបោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.