ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ចែក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ ចំនួន ២១៧៩ នាក់ នៅ​ស្រុក​អូ​រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ បន្ទាប់​ពី​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ ចំនួន​២១៧៩ នាក់ កាលពី​ឆ្នាំ​២០១៥​រួចមក អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង កំពុង​បន្ត​សកម្មភាព​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ ក៏​មាន​ការកើនឡើង​ផងដែរ​។​

​លោក​អនុ​សេ​នីយ៏ឯក ឈិន ពេជ្រ អធិការរង​ទទួលបន្ទុក​អត្តសញ្ញាណ​កម្ម​បានឲ្យដឹងថា កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នឹង​ផ្តល់ជូន​រួច​ម្តង​ហើយ កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​សរុប ២ ១៧៩​នាក់ ប្រុស​៩២៤​នាក់ ស្រី ១ ២៥៥​នាក់ ។ លោក​បន្តថា ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ស្រុក​អូររាំង មាន​ចំនួន​សរុប​៣ ៤០៥​នាក់​។​

​លោក​វរៈ​សេនីយ៏​ត្រី ប៊ូ ប៊ុនឈាត អធិការនគរបាល​ស្រុក​អូររាំង​បាន​មាន​ប្រសា​ស​ន៏​ថា បានជា​ការចុះ​ឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ត្រូវ​អូសបន្លាយ​រយៈពេល​យូរ ព្រោះ​នៅ​ស្រុក​អូររាំង ប្រជាពលរដ្ឋ​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​ភាព​តិច រស់នៅ​តាម​ព្រៃ​ភ្នំ ដាច់ៗ​ពីគ្នា ពិបាក​ក្នុង​ការផ្តល់​ព័ត៌មាន​ជូន​ពួកគាត់​។​

​លោក​ឧត្តមសេនីយ៏ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា នា​ពេល​កន្លង​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បានប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ សរុប ២៣ ៩២៣ នាក់ ស្រី ៦ ៩៩៥ នាក់ ។ លោកស្នងការ​បាន​បញ្ជាក់ ក្នុង​នោះ​មន្ត្រី​របស់​លោក​ក៏​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​នានា ដូចជា​ការមិនយល់​ពី​តម្លៃ​របស់​អត្ត​សញ្ញា​ប័ណ្ណ​(​បងប្អូន​ជនជាតិភាគតិច​ខ្វះ​ចំនេះដឹង​) ភូមិសាស្ត្រ​ផ្លូវ​តំបន់​ព្រៃភ្នំ​ពិបាក​ធ្វើ​ដំណើរ​(​ត្រូវ​ចុះ​ធ្វើ​ដល់​មូលដ្ឋាន​នា​ពេលកន្លងមក​) ហើយ​ពេល​ថ្មីៗ​នេះ ការធ្វើ​អត្តសញ្ញាណប័ណ្ណ តម្រូវឲ្យ​មាន​ការបង់​ប្រាក់​មួយ​ម៉ឺន​រៀល ប្រជាពលរដ្ឋ​មួយចំនួន​ខ្វះ​បញ្ជី​អត្រានុកូដ្ឋាន ដូច្នេះ​ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ភាគតិ​ច មួយចំនួន​គាត់​គិតថា មិនចាំបាច់​ធ្វើ​ទេ ព្រោះ​គាត់​រស់នៅ​ជិត​មួយ​ជីវិត​ហើយ មិន​ដែល​ផង ចឹង​មិនបាច់​ធ្វើ​ក៏​មិន​អី​ដែរ នាំ​តែ​អស់​លុយ ។​

​លោក​ស្នងការ​ខេត្ត​បន្តថា ទោះជា​យ៉ាងណា លោក​នៅតែ​បន្ត​ជំរុញ​ឲ្យ​មន្ត្រី នឹង​ប្រជាពលរដ្ឋ ត្រូវ​ចេះ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​សម្រេច​ឲ្យបាន​តាម​គោលការណ៏​របស់ រាជរដ្ឋាភិបាល លើ​ការកំណត់​អត្ត​ស​ញ្ញណ​របស់​ពលរដ្ឋ នឹង​ដើម្បី​ភាពងាយស្រួល​របស់​ពល​រដ្ឋ​ក្នុង ការចូលរួម​ការបោះឆ្នោត​ជា​ពេលខាងមុខ ៕
​លោក ហេង ចំណាប់

 

IMG-20160120-WA0005 IMG-20160120-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.