ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កិច្ចប្រជុំ​បែងចែក​ការងារ និង​ការទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ពិធី​សង្ក្រាន្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ពុធ ១១​កើត ខែ​ផល្គុន ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​ក្នុង​ការបែងចែក​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ អនុគណៈកម្មការ និង​ការទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ពិធី​សង្ក្រាន្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ឆ្នាំ​២០២០ ។​

​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត លោក លោកស្រី​សមាជិក​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ និង​គណៈកម្មាធិការ សស​យក ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជា​សមាជិក សមាជិកា​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អនុគណៈកម្មការ និង​ក្រុម​ការងារ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មាន​កំណត់​ក្នុង​សេចក្ដីសម្រេច​ឲ្យបាន​ល្អ​ប្រសើរ ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​ធ្វើ​ផែនការ​លម្អិត និង​លើក​គម្រោង​ចំណាយ​នៅក្នុង​អនុគណៈកម្មការ និង​ក្រុមការងារ​នី​មួយៗ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​អោយ​បានរ​លូន​តាម​ការ​គ្រោងទុក ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣-១៤-១៥-១៦ ខែ​មេសា ឆ្នាំ​២០២០​ខាងមុខ ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ និង​បង្ក​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា និង​លេង​កម្សាន្ត​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព​ល្អ​ប្រសើរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.