ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមាគម​ទេសចរណ៍​កម្ពុជា​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អនុញ្ញាត​ឲ្យ​សមាគ​មទេស​ច​រណ៍​កម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​“​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” រសៀល​ច័ន្ទ ៩​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ​មីនា ឆ្នាំ​២០២០ ។​

​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា បាន​ថ្លែងថា សមាគម​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​គោលបំណង​ធ្វើ​ការប្រមូលផ្តុំ​ទី​ភ្នាក់ងារទេសចរណ៍​គ្រប់​ទំហំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំ​ឲ្យក្លាយ​ទៅ​ជា​កម្លាំង​ទាក់ទាញ​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ជំរុញ​ដល់​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ម្យ៉ាង​ទៀត​ជា​អ្នក​កសាង​អាជីវកម្ម​ទេសចរណ៍​ដែល​មាន​ការប្រកួតប្រជែង​ជា​សកល និង​ធ្វើ​ការពង្រឹង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​និង​សមាគម​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​ជា​ការឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការដឹកនាំ វឌ្ឍនៈភាព និង​ចក្ចុវិស័យ​វែងឆ្ងាយ​របស់​សមាគ​ម និង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​សមាជិកភាព​។ យើង​ទាំងអស់​គ្នា​អាច​ជួបជុំគ្នា​នៅ​ពេល​នេះ​បាន គឺ​ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកជំទាវ​បាន​បន្តទៀតថា វិស័យ​ឯកជន​គឺជា​ឆ្អឹងខ្នង​នៃ សេដ្ឋកិច្ចជាតិ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរួមចំណែក​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ក្រោម​ការយកចិត្ត​ទុក្ខ​ដាក់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជម្រុញ សម្របសម្រួល និង​លើកទឹកចិត្ត​គ្រប់បែបយ៉ាង​ក្នុង​ការលើក​ស្ទួយ​ដល់​វិស័យ​ឯកជន ។

​ចំណែកឯ​សមាគម​ក៏​បាន​បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ដៃគូរ ក៏ដូចជា​ភ្ញៀវទេសច​រលើ​សាកលលោក តាមរយៈ ការធ្វើ​ពិ​ព័ណ៌​ទេសចរណ៍ ការបង្កើត​កម្មវិធី​ដើម្បី​ស្វែងរក​ដៃគូរ ការទទួល​រៀបចំ​ក្រុម​ទស្សនកិច្ច​សិក្សា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​ទូទាំង​សាកលលោក ការបង្កើត​ទស្សនកិច្ច​សិក្សា​សម្រាប់​ប្រតិបត្តិ​ករ​ក្នុងស្រុក ការសិក្សា​អំពី​តំបន់​ថ្មីៗ​ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ បង្កើត​ព្រឹត្តិការណ៍​នានា ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​អភិរក្ស​ប្រពៃណី គៀងគរ​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ណ៍​ឲ្យ​អនុវត្តន៍​កិច្ចការ​របស់​ខ្លួន​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ បង្កើត​វគ្គ​បណ្តុះបណ្តាល​នានា ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.