ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ

​បង្ក្រាប ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( កាច់​សោរ យក​ម៉ូតូ )

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ​កាលពី​ថ្ងៃ​ទី 2 ខែ​មិនា​ឆ្នាំ 2020 វេលា​ម៉ោង 15:30 នាទី លោក​វរសេនីយ៍ទោ​ឈឿង គឹម​សុង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាច់​សោ​រយ​ក​ម៉ូតូ ) 1 ករណី និង​បាន​នាំខ្លួន​ជនសង្ស័យ 1 នាក់​ឈ្មោះ ផុន សុភា ហៅ ភា នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​យីហោ ប៊ែ​ម​ប៊ូ ស្ថិតក្នុង​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ឈ្មោះ ផុន សុភា ហៅ ភា ភេទ ប្រុស អាយុ 26 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោតជុំ ឃុំ​កោះ ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។​

​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត រួមមាន ៖
– កូនសោរ​ម៉ូតូ​ចំនួន 4​គ្រាប់​
– កូនសោ​ដែក ( រាង​អក្សរ​តេ T ) ចំនួន 01​ដើម​
-​កូនសោ​ដែក ( រាង​អក្សរ L ) ចំនួន 1 ដើម​
– តួ​ណឺវី​សដែក ដង​ជរ័ ចំនួន 1 ដើម​
– ស៊ីម​កាត​ទូរ​សព្ទ​ចំនួន 1
– ខ្ចៅ មិន ( សម្រាប់​ចាប់​ស្លាក​លេខ​ម៉ូតូ ) ចំនួន 1
– អាវ​និង​ខោ​ដែល​ពាក់​ធ្វើ​សកម្មភាព​ចំនួន 01

​ការបង្ក្រាប​នេះ គឺ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​បាន​ប្រគល់​អោយ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.