ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

រដ្ឋបាល​ខេត្ត​កែប អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ នារី​៨​មីនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ទិវា​អន្តរជាតិ នារី​៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​”​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​ធំ សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​លោកស្រី អ៊ូ សុគន្ធី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​នានា​លើ​សកលលោក តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី ដោយ​ពិនិត្យ​មើល​ផងដែរ លើ​សមិទ្ធផល​សម្រេចបាន និង​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ដើម្បី​រៀបចំ​ផែនការ​សម្រេច​អនុវត្ត​ជា​បន្តបន្ទាប់​ទៅ​ឆ្នាំ​ខាង​មុខ​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ថ្លែងថា ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​សូម​គាំទ្រ​ទាំងស្រុង​នូវ​ប្រធានបទ​”​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព និង​”​អរគុណ​សន្តិភាព​” ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​គំនរ​ផេះផង់ បែកបាក់​ជាតិ និង​បែក​ចែក​ទឹកដី ទៅ​ជា​ទឹកដី​ប្រកបដោយ​សន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ព្រមទាំង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជា​មួយ​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​លើ​សកលលោក ជាពិសេស​សមភាព​យេនឌ័រ​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​ដោយ​លទ្ធផល​វិជ្ជមាន​គួរឱ្យកត់សម្គាល់​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​វេទិកា​សេដ្ឋកិច្ចពិភពលោក​(World Economic Forum) បានបង្ហាញ​ថា គម្លាត​យេនឌ័រ​ក្នុងប្រទេស​កម្ពុជា​យើង​ត្រូវបាន​កាត់បន្ថយ​គួរឱ្យកត់សម្គាល់ ដោយ​ថយចុះ​ពី​ចំណាត់ថ្នាក់​ទី ១១២ ក្នុង​ឆ្នាំ​២០១៦ មក​ត្រឹម​ចំណាត់ថ្នាក់​ទី​៨៩ ក្នុង​ឆ្នាំ​២០២០​។​ការផ្តល់​ចំណាត់​ថ្នាក់​លើ​កត្តា​ចម្បងៗ​ចំនួន​៤​គឺ​៖ ទី​១-​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច ,២-​សមភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ,៣-​ស្ថានភាព​សុខភាព​របស់​ស្ត្រី ,៤-​សមភាព​យេនឌ័រ​ក្នុង​តួនាទី​ជា​អ្នក​ជា​អ្នក​ធ្វើ​សេចក្តីសម្រេច ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.