ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ករណី COVID-19

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យធ្វើ​ជា​សកម្មជន​ប្រឆាំ​ង​នឹង​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន ដែល​បង្ហោះ​សារ​មិន​ពិត​ពាក់ព័ន្ធ​ករណី​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​មេរោគ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការអំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០ ក្នុងឱកាស​ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ១,៥៨៩​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា កាល​ដែល​មេរោគ COVID-19 ផ្ទុះ​ឡើង​ដំបូង​នោះ មានការ​បំផុសបំផុល​ខ្លាំង ដែល​ធ្វើឲ្យ​ម៉ាស​ឡើងថ្លៃ ប៉ុន្តែ​ក្រោយមក​ការ​បំផុសបំផុល​នោះ បាន​បាត់បង់​ទៅ​វិញ​ច្រើន​ហើយ​។ អញ្ចឹង​ប្រជាពលរដ្ឋ​ម្នាក់ៗ​មុន​នឹង​ជឿ​អ្វីមួយ ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ខ្លួន​ឈឺ​ពិត​មែន​ឬ​អត់ ហើយ​បើ​ម្នាក់ៗ​អត់​មាន​ឈឺ​អី​ទេ និង​នៅ​តែ​បន្ត​អនាម័យ វា​គឺជា​រឿង​ល្អ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​យក​ម្នាក់ៗ​ធ្វើ​ជា​គោលដៅ​នៃ​ការ​ជម្នះ នៃ​ព័ត៌មាន​ក្លែងក្លាយ បើ​ទុកឲ្យ​តែ​ក្រសួង​សុខាភិបាល ទុកឲ្យ​តែ​អ្នកនាំពាក្យ​រាជរដ្ឋាភិបា​ល ទុកឲ្យ​នាយករដ្ឋមន្ត្រី​និយាយវាអ​ត់​គ្រប់គ្រាន់​ទេ​។ ម្នាក់ៗ​ត្រូវធ្វើ​ជា​សកម្មជន​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​»​។​

​បើតាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រជា​ពលរដ្ឋ​គ្រប់រូប អាច​ធ្វើ​ជា​សកម្មជន​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Facebook តប​នឹង​រឿង​មិន​ពិត​ទាំងនោះ​។ សម្តេច​តេជោ បាន​ចាត់ទុកថា ក្រុម​មនុស្ស​បំពុល​ព័ត៌មាន​រឿង COVID-19 ជា​ពួក​ភេរវកម្ម​។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០ ចំនួន​អ្នក​ស្លាប់​លើ​ពិភពលោក​ដោយសារ​មេរោគ COVID-19 បាន​កើន​ឡើង​ជាង​៣,០០០​នាក់​ហើយ​។ ជាមួយគ្នានេះ មាន​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក បាន​រាយការណ៍​បន្តបន្ទាប់​គ្នា ពី​ការរកឃើញ​ករណី​ឆ្លង​ដំបូង ឬ​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​រៀងៗ​ខ្លួន​។​

​ជា​ការកត់សម្គាល់ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ​ហៅ​ថា COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ជាង ៨៨,០០០​នាក់ ហើយ​បាន​រីក​រាលដាល​ដល់​ប្រទេស​ជាង​៦០ ប្រទេស​នៅ​ទូ​ទាំង​សកលលោក បន្ទាប់​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​ចេញ​ជា​លើកដំបូង នៅ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNA៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.