ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារ និងពិភាក្សាការងារអនុវត្តបន្ត។





