ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​សំភារៈ ព្រម​ទាំង​ថវិកា​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀង ចំនួន​៣១​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ លោកស្រី គង់ ស្តី កើត សុធា លោកស្រី ជា លាប អភិបាលរង​ខេត្ត រួម​ដំណើ​ដោយ ក្រុម​ការងារ​ជាច្រើន​នាក់​ទៀត បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​សំភារៈ ព្រម​ទាំង​ថវិកា ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​ចំនួន ៣១​គ្រួសារ ស្ថិតនៅ​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​លោកស្រី ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​លើកឡើង​ថា កន្លង​មក​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​តែងតែ​ចុះ​សាកសួរ​សុខទុក្ខ​និង​គិតគូរ​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ដោយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រង់​ឈ្មោះ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង ដើម្បី​នាំយក ថវិកា សំភារៈ​គ្រឿងឧបភោគ បរិភោគ ដើម្បី​ចែក​ជូន​បងប្អូន​បាន​ទាន់ពេលវេលា ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់​មិន​បាន​ដឹង​នោះ​ទេ​។​

​ជាក់ស្តែង​នាពេល​នេះ គ្រាន់តែ​ទទួល​ដំណឹង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ភ្លាម  លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ក្រុមការងារ ថ្នាក់ដឹកនាំ​ខេត្ត​នាំយក សំភារៈ ថវិកា​ទៅ​ចែកជូន​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ភ្លាម បើទោះបី​សំភារៈ​ទាំងនេះ​មិន​អាច​ឆ្លើយតប​ការខ្វះខាត​គ្រប់ពេល​ក៏ពិតមែន តែ​វា​អាច​ជួយ​ដោះស្រាយ ជីវភាព​បងប្អូន​បាន​កំរិត​ផងដែរ​។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចេះ​ថែរក្សា​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​រស់​នៅ​ស្អាត ហូប​ស្អាត ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ជំងឺឆ្លង​ផ្សេងៗ ដែល​តែងតែ​រាតត្បាត ពិសេស ជំងឺ​រាគរូស ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម​ជាដើម ហើយ​ក្នុង​ករណី​ណា​មាន​ជម្ងឺ​សូម​បងប្អូន​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅដ្ឋាន​បងប្អូន​ដើម្បី​ព្យាបាល​បន្ទាន់ ។​

​ទទឹ្ទ​ម​នឹងនេះ សូម​បងប្អូន កុំ​ធ្វើ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​អោយសោះ ពី​ព្រោះ​នាំអោយ​មាន​គ្រោះថ្នាក់​។​

​គួរបញ្ជាក់​ថា អំណោយ​ដែល​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀង​ចំនួន ៣១​គ្រួសារ ក្នុង​មួយ គ្រួសារៗ​ទទួលបាន អង្ករ ២៥​គីឡូក្រាម  មី​១​កេះ  ព្រមទាំង​ថវិកា​របស់​លោកជំទាវ គង់ ស្តី កើត សុធា ក្នុង ១​គ្រួសារ​ទទួលបាន ២​ម៉ឺន​រៀល​។

​ក្នុងឱកាស​នោះ​ដែរ  លោកស្រី គង់ ស្តី កើត​សុធា និង​ក្រុម​ការងារ​បាន​នាំយក​អង្ក​២៥ គីឡូក្រាម មី​១​កេះ​និង​ថវិកា​២​ម៉ឺន​រៀល​ជូន​ដល់​លោកយាយ សុម ឆេង អាយុ​៨៤​ឆ្នាំ  និង​ជូន លោក ដុក ណុប អាយុ​៤៦ រស់នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទទួលបាន​អង្គ​២៥​គីឡូក្រាម និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​៕

 

IMG-20160119-WA0008 IMG-20160119-WA0009 IMG-20160119-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.