ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប រៀបចំ​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ដើម្បី​អបអរ​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ ២១ កុម្ភៈ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​» នៅ​ព្រឹក​ថ្ងៃ អាទិត្យ ៨​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​រៀបចំ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ក្រោម​ប្រធានបទ​”​សុខភាព​កុមារ​កម្ពុជា​នា​ពរល​អនាគត​” ក្រោម​អធិបតីភាព លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មាធិកា​សាខា អនុសាខា មន្ត្រី​សាខា មន្ត្រី​មណ្ឌល​សុខភាព អភិបាលក្រុង ក្រុមប្រឹក្សា​ក្រុង អជ្ញាធរ​មូលដ្ឋាន យុវជន​កាកបាទក្រហម​កម្ពុជា និង​ស្ត្រី​មាន​ផ្ទៃពោះ ,​ស្ត្រី​មាន​កូនតូច ៥០​នាក់ នៅ​សាលប្រជុំ​សាលាក្រុង​កែប ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិត​ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​បងប្អូន ក្មួយៗ​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា បាន​អាន​សារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្របពេល​ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​គោរមងារ​ពី អង្គការ សហប្រជាជាតិ ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ដោយ​សូម​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ប្រតិបត្តិ​តាម​ប្រការ​ដូចខាងក្រោម ៖

១- សូម​ឱ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេ ទ្យ​ឆ្មប ជំនាញ​នៅ​មណ្ឌល សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​តាម​កាលកំណត់​ទទួលយក សេវា​បង្ការ ព្យាបាល​ទាំងអស់​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់ ពិការភាព និង​ការ​ចម្លងជំងឺ​ទាំងពីរ​នេះ​ពី​ម្តាយ​ទៅ​កូន​។​

២- សូម​ទៅ​សម្រាលកូន​នៅ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​មាន​គ្រូពេទ្យ ឆ្មប​ជំនាញ​ទទួល បាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។​

៣- សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​

៤- សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ ៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់​គ្រឿង​) រួមជាមួយ ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ​រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាងតិច ២​ឆ្នាំ​។​

៥- សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ​នៃ​ជំងឺ រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែល​មាន​រាងកាយ​ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​។​

​លោក កែ​ន សត្ថា បាន​បន្ថែមថា ការធ្វើឱ្យ​មាន​ការប្រែប្រួល រីកចម្រើន​ស្ថានភាព​សុខភាព​ស្ត្រី និង​កុមារ គឺ​មិនមែន​មាន​តែ​តួអង្គ​ណា​ម្នាក់​អាច​ធ្វើ​តែ ម្នាក់ឯង​បាន​ទេ ដែល​ការងារ​នេះ តម្រូវឱ្យ​មាន​ការចូល​រួម​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ធនធាន​គ្រប់ផ្នែក ជាពិសេស ការយកចិត្តទុកដាក់ និង​ប្តេជ្ញា​ចិត្ត​របស់​បុគ្គល​ជា​ស្ត្រី​គ្រប់រូប ដែល​ត្រូវ​ថែទាំ​ខ្លួនឯង និង​ទទួល​អាហារូបត្ថម្ភ​ត្រឹមត្រូវ ប្តេជ្ញា​រួមគ្នា​កាត់បន្ថយ​អត្រា​មរណៈ​របស់​ស្ត្រី​និង​ទារក នៅពេល​សម្រាល​។​

​សូម​បញ្ជាក់​ជូន​ថា អំណោយ​ផ្តល់ជូន ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​ចំនួន ៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត​១​កញ្ចប់ (​មាន​អាវយឺត ៦) ឃី​ត​អនាម័យ ១​កញ្ចប់​មាន (​សាប៊ូ ដុំ​២ ដុំ​,​ថ្នាំ​ដុសធ្មេញ​១​ដប​ធំ​, ច្រាស​ដុសធ្មេញ​២, ប្រេងកូឡា ១​ដប​, កន្សែងពោះគោ ១,​ទឹកដោះគោឆៅ​១​ឡូ​) និង​ថវិកា ៥​ម៉ឺន​រៀល ៕ សេង ណា​រិទ្ធ​

——–

​សម្ដេច​ក្រឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន សខេង បាន​អញ្ជើញ​ជា​អធិបតី ពិធី​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ប្រារព្ធ​នៅ​បរិវេណ​អនុវិទ្យាល័យ សម្ដេចឪ​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន សខេង បាន​អញ្ជើញ​ជា​អធិបតី ពិធី​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ប្រារព្ធ​នៅ​បរិវេណ​អនុវិទ្យាល័យ សម្ដេចឪ ស្ថិតនៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង ។ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សម្ដែង​សេចក្ដីរំភើព​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​សប្បុរសធម៌​នា​ថ្ងៃនេះ ពិសេស​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​ពិធី​សំណេះសំណាល និង​ការ​ពិនិត្យព្យ​បាល​ជម្ងឺ ។​

​សម្ដេច​ក្រឡាហោម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​សមាជិការ​នៃ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា និង​ប្រើប្រាស់​ចំណេះដឹង​ក្នុង​វិស័យ​សុខាភិបាល​របស់​ខ្លួន ចូលរួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌​នៅថ្ងៃនេះ និង​កន្លងមក តាមរយៈ​ការចុះពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​មាន​កិច្ចសហការ និង​ការចូលរួម​គាំទ្រ​យ៉ាង​សកម្ម ពី​ក្រុមគ្រូពេទ្យ​នៃ​មូលដ្ឋាន​សុខាភិបាល​ខេត្ត​ព្រៃវែង​។ ការពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដូច​ថ្ងៃនេះ គឺជា​ការរួមចំណែក​មួ​យ ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សុខា​ភ​ភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ តាមរយៈ​ការពិនិត្យ​ពិគ្រោះ ការ​ផ្ដល់​ថ្នាំ​ព្យាបាល និង​ការវះកាត់​ទ្រង់ទ្រាយ​តូច ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​រកឃើញ​ថា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​ទទួល​ការពិនិត្យ ក្រុម​គ្រួ​ពេទ្យ​នឹង​ផ្ដល់យោបល់​ជូន​គាត់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​មាន​ជំនាញ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡ​ហោម បាន​គូសបញ្ជាក់ថា ការ​ធ្វើ​នយោបាយ និង​ការដឹកនាំ​មូលដ្ឋាន មិន​ខុស​គ្នា​ទេ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ឆ្លើយតប​តាម​សំណូមពរ​ប្រជាពលរដ្ឋ មិន​បំពាន​សិទ្ធ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួកគាត់ ។ រាជរដ្ឋាភិបាល​ដែល​ជា​ថ្នាក់ជាតិ និង​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ឃុំ និង​ភូមិ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏​កំពុង​ខិតខំ​បំរើ​សេចក្ដីត្រូវការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ តាម​គោលនយោបាយ​ផ្លូវ ទឹក ភ្លើង និង​ធនធានមនុស្ស ។​

​សម្ដេច​ក្រឡាហោម អំពាវនាវ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការសិក្សា​រៀនសូត្រ​របស់​កូនៗ ពីព្រោះ​តំបន់​នេះ ដែល​កាលពី​កុមារភាព សម្ដេច និង​កូនចៅ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មាន​ការលំបាក​ក្នុង​ការសិក្សា​រៀនសូត្រ​នោះ ឥលូវ​មធ្យោបាយ​សិក្សា​រៀនសូត្រ​លែង​ជួប​ការខ្វះខាត​ទៀតហើយ​។ ដូច្នេះ​សូម​សិស្សានុសិស្ស​ប្រឹងប្រែង​ខិតខំ​សិក្សា​រៀនសូត្រ ហើយ​មិន​ត្រូវ​ផ្ដេត​ផ្ដួល​លើ​ការពឹងពាក់​ណាមួយ​នោះ​ឡើយ​។​

​សម្ដេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន សខេង បាន​អញ្ជើញ​ជូន​ថវិកា​ដល់​អង្គពិធី និង​បាន​ប្រគល់​កុំព្យូទ័រ​ដល់​អនុវិទ្យាល័យ​សម្ដេចឪ មុន​នឹង​បន្ត​អញ្ជើញ​សួរសុខទុក្ខ​បងប្អួន​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​ការពិនិត្យ​ព្យាបាល​ជម្ងឺ​ពី​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត ស សុខា ក្នុង​បរិយាកាស​ប្រកបដោយ​មនោសញ្ចេទនា​គោរព និង​ស្រលាញ់​យ៉ាង​ក្រែលែង​។​

​សូមបញ្ជាក់​ថា​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៣.៥១៩​នាក់ ហើយ ។ សម្រាប់​ថ្ងៃ​នេះ តាម​គម្រោង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា នឹង​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៣​ពាន់​នាក់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.