ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍​ប្រទេស គឺ​មាន​ការរួមចំណែក​ពី​វិស័យ​ឯកជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានអនុញ្ញាត​ឲ្យ លោកជំទាវ ទន្ត​បណ្ឌិត អេង លី​គង់ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​សមាជិក​ចូលជួប​សំដែង​ការគួរសម ក្នុងឱកាស​អបអរ​ទិវា​ប្រារព្ធ​ខួប​លើក​ទី ១០៩ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០២០ នា​រសៀល​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ ទន្ត​បណ្ឌិត អេង លី​គង់ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​បង្ហាញ​អំពី​វឌ្ឍនៈភាព​របស់​សមាគម​ន៍​បាន​កើត​តាំងពី​ចុងឆ្នាំ ២០១១ ដែល​ចាប់​ប​ផ្តើម​មាន​តែ​មនុស្ស ១៤​នាក់​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្នេះ គឺ​សមាជិកភាព​បាន​កើនឡើង ជិត ៧០០​នាក់ ដែល​ក្នុងនោះ​ស្ត្រី​ទាំងអស់​នោះ​សុទ្ធតែ​ជា​ម្ចាស់​អាជីវកម្ម ។ ការបង្កើត​សមាគម​នេះ​ឡើង គឺ​ដើម្បី​ប្រមូលផ្តុំ​ស្ត្រី​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជីវករ ។ ក្នុង​នោះ​ផង​ដែរ សមាគមន៍​ក៏​មាន​វគ្គ​បណ្តុះបណ្តាល ដូចជា​កម្មវិធី បំពាក់បំប៉ន​ឲ្យ​ស្ត្រី​បាន​ចូលរួម​រៀន​វគ្គ​ខ្លីៗ ដើម្បី​យក​ចំណេះដឹង​ទាំងអស់​ក្នុង​ការប្រកប​អាជីវកម្ម ឲ្យបាន​ដូរ​ពី​ខ្នាតតូច​ទៅ​មធ្យម ឬ​ពី​លក្ខណៈ​គ្រួសារ​ទៅ​លក្ខណៈ​ស្តង់ដារ​បន្តិច ដើម្បី​ឲ្យ​ផលិតផល​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​ដែល​គេ​ចង់បាន ។​

​ជា​ការឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​កើត​ស​សើរ​ដល់ លោកជំទាវ ទន្ត​បណ្ឌិត អេង លី​គង់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​តួនាទី​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ក្នុង​ការដឹកនាំ និង​គ្រប់គ្រង​រហូត​ទទួលបាន​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ។​

​លោកជំទាវ​បាន​បន្តទៀតថា យើង​ទាំងអស់​គ្នា​អាច​ជួបជុំគ្នា​នៅ​ពេល​នេះ​បាន គឺ​ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាក់ស្តែង​បច្ចុប្បន្ននេះ វិស័យ​ឯកជន​ក៏​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​យកចិត្ត​ទុក្ខ​ដាក់ ព្រមទាំង​ជម្រុញ និង​លើកទឹកចិត្ត​ក្នុង​ការលើក​ស្ទួយ​ដល់​វិស័យ​ឯកជន ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​បន្ថែមទៀត ។​

​លោកជំទាវ​ក៏បានផ្តល់​អានុសាសន៍​ដល់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​ដូចតទៅ ៖
១. សូម​ឲ្យ​សមាគ​មបន្ត​ជួយ​ដល់​ស្ត្រី​ជា​ម្ចាស់​អាជីវករ ជាពិសេស ជួយ​បណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​នូវ​បទពិសោធន៍​ថ្មីៗ​ដែល​ទាក់ទង​នឹង​ជោគជ័យ​ក្នុង​អាជីវកម្ម​បន្ថែម​ដល់​ស្ត្រី ដើម្បី​ក្លាយជា​ស្ត្រី​ឆ្នើម ។​
២. ធ្វើយ៉ាងណា​ឲ្យ​ស្ត្រី​ក្នុង​មុខរប​អាជីវកម្ម​របស់​ខ្លួន​នី​មួយៗ ត្រូវ​ចេះ​វិវត្តន៍​ខ្លួន​ពី​អាជីវកម្ម​ខ្នាត​តូច​ទៅ​មធ្យម ឬ​ពី​លក្ខណៈ​គ្រួសារ​ទៅ​លក្ខណៈ​ស្តង់ដារ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.