ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៨​ឆ្នាំ ២០២០ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង​សង្កាត់ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៤០០​នាក់ បានរួម​គ្នា ប្រារព្ធ​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​” ដោយ​ទិវា​នេះ​បាន​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​ក្នុង​ទិវា​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានបញ្ជាក់​ថា ការ​ប្រារព្ធ​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត នាពេលនេះ​គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ទីក្រុង​ស្អាត ពិសេស​ការ​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការចូលរួម សម្អាត​ទីក្រុង​កំពត​ឱ្យមាន​សោភ័ណភាព​ស្រស់បំព្រង​សក្តិសម​ជា​ទីក្រុង​ដែល​ទទួលបាន​ជ័យលាភី​ផ្ការំដួល​បី​ទង​និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​អាន​សារលិខិត របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨​ឆ្នាំ​២០២០ ដែល​ក្នុង​សារលិខិត របស់​សម្ដេច​តេជោ មាន​ខ្លឹមសារ​ជា​អាទិ៍​ថា ក្នុង​ស្មារតី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​និង​និន្នាការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ លើ​ការដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នានា ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់ ពីរ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា​គឺ ការបង្កើន​ឧត្ដមភាព​ប្រកួតប្រជែង និង​ការធានា និរន្តរភាព​នៃ​ការអភិវឌ្ឍ​។ ឈរ​លើ​មូលដ្ឋាន​នេះ​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ ដែល​ជា​យុទ្ធសាស្ត្រ​ដ៏​សមស្រប​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង នឹង​នាំ​កម្ពុជា​ឆ្ពោះ​ទៅរក​ភាព​ស្អាត បៃតង​និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

​ទិវា​ជាតិ ទីក្រុង​ស្អាត ឆ្នាំ​ទី​៨ នៃ​ប្រធានបទ​”​ទីក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​” គឺជា​ការឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា វិថី​ម្ហូបអាហារ​គឺ​ជា​ផលិតផល​ទេសចរណ៍ ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​អាច​ផ្ដល់​នូវ​បទពិសោធន៍​និង​ការចងចាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​ទូទៅ​ទេសចរណ៍​តែងតែ​ប្រាថ្នា​ចង់​ដើរ​កម្សាន្ត និង​ទទួលទាន​ម្ហូបអាហារ ដែល​ប្រកបដោយ​អនាម័យ និង​ជឿទុកចិត្ត​ខណៈ​ដែល​វិថី​ម្ហូបអាហារ ក៏​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​ម្ហូបអាហារ ដែល​ផ្សារភ្ជាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ទៅ​នឹង​ជីវភាព​ប្រជាជន វប្បធម៌ និង​ទំនៀម​ទំលាប់ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាត​តូច បែប​គ្រួសារ​ឱ្យ​រីកលូតលាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជា​ការពិត​វិស័យ​ទេសចរណ៍ និង​ម្ហូបអាហារ​មាន​ទំនាក់ទំនង​ជា សារវ័ន្ត​ពីរ​គឺ ម្ហូបអាហារ​ជា​ផលិតផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍ និង​ម្ហូបអាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍​ដ៏​ទាក់ទាញ​។​

​សូមបញ្ជាក់​ថា ក្រុង​កំពត បន្ទាប់ពី​មាន​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ថ្នាក់​ជាតិ​លើក​ទី​១(​ឆ្នាំ ២០១៥-២០១៨)​និង​លើក​ទី​២(​ឆ្នាំ​២០១៩-២០២០)​ក្រុង​កំពត​ទទួលបាន​ជ័យលាភី​រំដួល​បី​ទង​ជាប់​គ្នា ជាមួយគ្នា​នោះ​ដែរ​ក្រុង​កំពត ក៏​ទទួលបាន​ជ័យលាភី ជា​ក្រុង​បេក្ខភាព ក្រុង​បដិសណ្ឋារកិច្ច​ល្អ ក្នុង​ការផ្ដល់​សេវា​សាធារណៈ​ទទួលបាន​ជ័យលាភី​ស្នាមញញឹម​ពីរ និង​ពានរង្វាន់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២ (២០២០-២០២២) និង​ជា​ទីក្រុង ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​នាំឲ្យ​មាន​កម្មវិធី​នា​ថ្ងៃនេះ​។​

​អង្គពិធី បន្តប់​ពី​បាន​បញ្ចប់ លោក ជាវ តា​យ អភិបាលខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​សិស្ស​និស្សិត​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ធ្វើ ពលកម្ម​សម្អាត​អនាម័យ តាម​ដងផ្លូវ​សួន​សាធារណៈ​ក្នុង​ក្រុង​កំពត​ទាំងមូល​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.