ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ

ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​៤៥​នាទី ត្រង់​ចំណុច​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ក្នុង​ប្របត្តិ​ការនេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​វត្ថុតាង​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់​តូច និង​ធំ​មាន​៣​កញ្ចប់​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​ខាងលើ សមត្ថកិច្ច​អាវុធហត្ថ​បានឱ្យដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​នេះ ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ទើប​កម្លាំង​បាន​សហការ​គ្នា​ចុះ​ទៅ​បង្ក្រាប​ភ្លាមៗ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន​៖ ទី​១-​ឈ្មោះ ង៉ូវ សុជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ,​ទី​២-​ឈ្មោះ គង់ វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ,​និង​ទី​៣-​ឈ្មោះ ហូរ ចា​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តកំពត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.