ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​លិខិត​មិត្ត​អ្នកអាន​៖​ធ្លាយ​រឿង​មេ​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​ឈើ​ឈ្មោះ ជិន គឹម​អូន​(​ហៅ ចែ​អូន​) នៅ​ខេត្ត​កំពង់ធំ​និង​ខេត្ត​ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​រាប់សឹប​ឆ្នាំ​នៅ​ខេត្ដកំពង់ធំ ឈ្មោះ ជិន គឹម​អូន (​ហៅ ចែ​អូន​) នៅតែ​បន្ត​ការដឹកជញ្ជូន​ឈើ​ដោយ​សេរី ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ខេត្ត​កំពង់ធំ​និង​ខេត្តព្រះវិហារ​ឡើយ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​និយាយ​តៗ​គ្នា​ពី​ដំណើ​រឿង​មេ​ឈ្មួញ​រកស៊ី​និង​ដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ ដោយ បន្ត​ការដឹកជញ្ជូន​ឈើ​យ៉ាង​សេរី​បំផុត ដោយ​គ្មាន​ការទប់ស្កាត់​ពី អាជ្ញា ធរ​នោះឡើយ​។​

​ពលរដ្ឋ​ជាច្រើន​នៅ​តំបន់​នោះ​រួម និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ប្រាប់​យើងខ្ញុំ ថា ទោះបី​មាន​បទបញ្ជា​ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ដោយ​មន្ត្រី​យើង​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពីរ​ម្នាក់​ប្តី​ប្រពន្ធ​នោះ​ទេ​។​

​តាមពិត​ទៅ​យើងខ្ញុំ​យល់ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោបាន ដាក់ចេញ​ក្នុង​ការបង្ក្រាប​បទល្មើស ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​តាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ប៉ុន្តែ​គួរ​ឲ្យ​ចម្លែក ព្រោះ​មកដល់ពេលនេះ បទ ល្មើស​កាប់​ឈើ​និង ដឹកជញ្ជូន​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ជិន គឹម​អូន (​ហៅ ចែ​អូន​) នៅតែ​កើតមាន​ឡើង​ដដែល​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ឬ​មួយ​ក៏​មេ​ឈ្មួញ ឈ្មោះ ជិន គឹម​អូន (​ហៅ ចែ​អូន​)​បាន​ទិញ​ទឹកចិត្ត​មន្ត្រី​យើង​អស់​ហើយ តើ​ឲ្យ​ពលរដ្ឋ​មាន​ក្តីសង្ឃឹម​អី​ទៀត បើ​មាន​សមត្ថកិច្ច​ហើយ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ឈើ​ទិញ​លក់​ឈើ​ពីរ​អ្នក​ប្តី​ប្រពន្ធ​នោះ​ផង​។​

​យើងខ្ញុំ​ជា​ពលរដ្ឋ​នៅទីនេះ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​មិន​អស់ចិត្ត ហេតុអ្វី បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា​ចូលមកក្នុង​ខេត្តព្រះវិហារ​ដឹក​ជញ្ជួន​ទៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ យ៉ាង​រលូន បើសិន​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដែល​គិតតែ​ពី​រឿង​ប្រមូល លុយ​ដាក់​ចូល​ហោប៉ៅ​ដដែល​និង តើ​ច្បាប់​យើង​មាន​ប្រសិទ្ធភាព​ដល់​ពេល​ណា​ហើយ​បើ​នៅ​តែ​បណ្តោយ​ឲ្យ​ឈ្មួញ​ខិលខូច​ធ្វើ​ដូច្នោះ ឬក៏​ប្រមុខ​ដឹកនាំ​មិន​បានដឹង​រឿង​នេះ​ទេ ត្រូវ​មន្ត្រី​ថ្នាក់ក្រោម បិទបាំង​រឿង​ពិត​។​

​ឈ្មួញ​មួយចំនួន​ដូចជា ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន​( ហៅ​ចែ​អូន )​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ ចូល​មក​ដាក់​ដេប៉ូ​ឈើ​របស់​ខ្លួន​ខេត្តកំពង់ធំ បាន​យ៉ាង​ពេញបន្ទុក ដោយ​មាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ផង ជាពិសេស​នោះ​គឺ​លោក អធិការ​ក្រុង​ស្ទឹង​សែន​តែ​ម្តង​ជា​អ្នក​កាង​នឹង​បំរើ​ស៊ីឈ្នួលឲ​មេ​ឈ្មួញ​ឈើ ដុះ សឹម ជិន គឹម​អូន (​ហៅ​ចែ អូន​)​។​

​ចំណែក សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ ទទួលស្គាល់​ពី​ការ​ដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន អាច​បន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ យ៉ាង​គឃ្លើន​បាន គឺ​ដោយ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រាលដាល គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​។​

​ចុះ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ហើយ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង ក​សិ កម្ម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ វិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ នោះ​ឬ​យ៉ាងណា​!!​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.