ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ប្រគល់​ប្រាក់​គោលនយោបាយ​ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​ក្រុមគ្រួសារ​មន្ត្រីនគរបាល​មរណៈ​សរុប​ចំនួន​៨៩​នាក់​៖

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖​នៅ​ព្រឹក​ថ្ងៃ សៅរ៍ ៧​កើត​ខែ ផល្គុន ឆ្នាំកុរ​ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្នុង​សាលប្រជុំ​ធំ​នា​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​គោលនយោបាយ​ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​ក្រុមគ្រួសារ​មន្ត្រីនគរបាល​មរណៈ​សរុប​ចំនួន​៨៩​នាក់ ក្នុង​នោះ​មន្ត្រី​នគរបាល​ចូលនិវត្តន៍​ចំនួន ៧០​នាក់ គ្រួសារ​មន្ត្រីនគរបាល​មរណ​:​ចំនួន​១៩​នាក់​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨០០,៩៣៩,៦១០​រៀល​(​ប្រាំបី​រយ​លាន​ប្រាំបួន​រយ​សាមសិប​ប្រាំបួន​សែន​និង​ប្រាំមួយរយ​ដប់​រៀល​) ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី​ជា​ស្នងការរង នាយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ពាក់ព័ន្ធ អធិការ អធិការរង​នគរបាល​ក្រុង ស្រុក​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​ជាច្រើនរូប​។​

​ក្នុង​ពិធី​ប្រគល់​ប្រាក់​នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាម​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តម សេនី​យ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​មន្ត្រី​នគរបាល​ដែល​បាន​ចូលនិវត្តន៍​នា​ពេល​កន្លង​ទៅ ព្រមទាំង​លោក លោកស្រី ជា​ក្រុម​គ្រួសារ​មន្ត្រី​នគរ បាល​ដែល​លោក​បាន​ទទួល​មរណៈ​នា​ពេល​កន្លង​ទៅ ។

​ឯកឧត្តម​បាន​បន្តថា បើ​ទោះបីជា​លោក លោកស្រី​បាន​ចូលនិវត្តន៍​ពី​តួនាទី​និង​ភារកិច្ច​ជា​កងកម្លាំង​នគរបាល ឬ លោក លោកស្រី ដែល​ជា​មន្ត្រី​នគរបាល​លោក​បាន​ទទួលមរណៈភាព​កន្លងទៅ​ហើយ​ក្តី ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តែងតែ​បាន​គឹ​ត​គូរ​អំពី​សុខទុក្ខ និង​ការលំបាក ងាយស្រួល​គ្រប់យ៉ាង​របស់​លោក លោកស្រី មន្ត្រីនគរបាល​ជា​និវត្តន៍​ជន និង​ក្រុមគ្រួសារ​មន្ត្រីនគរបាល​មរណៈ​តាមរយៈ​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​ដែល​មាន​រូប​ឯកឧត្តម​ជា​អនុប្រធាន​និង​លោក អធិការ​នគរបាល​ក្រុង ស្រុក​ក្នុង​ខេត្ត​បាត់ដំបង​ជា​ប្រធាន ឬ​អនុប្រធាន​នៃ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ក្នុង​ក្រុង ស្រុក​នៃ​ខេត្ត​បាត់ដំបង ។​

​ចុង​ក្រោយ​ឯកឧត្តម បាន​ស្នើ​ដល់​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវ​បន្ត​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​តាមដាន​ចំពោះ​សុខទុក្ខ​របស់​និវត្តន៍​ជន និង​ក្រុម​គ្រួសារ​សមាជិក សមាគម​អតីតយុទ្ធជន ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​រិះរក​គ្រប់​លទ្ធភាព​ជួយ​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​ក្នុងករណី​ពួក គាត់​ជួប​ការលំបាក​ទាំង​ខាង​ជីវភាព និង​មាន​បញ្ហា​ខាង​សុខភាព​ជា​ដើម បន្ថែម​ទៀត​នោះ​ឯកឧត្តម​ស្នើឲ្យ​មន្ត្រីនគរបាល​ជា​និវត្តន៍ជន និង​ក្រុមគ្រួសារ​នគរបាល​មរ​ណ​:​ទាំងអស់​មាន​ទំនាក់ទំនង​ដោយផ្ទាល់​មក​ឯកឧត្តម​ក្នុង​ករណី​ចាំបាច់​ណាមួយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.