ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​កិច្ចប្រជុំ​គណៈនាយក​ប្រចាំខែ កុម្ភៈ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​កិច្ចប្រជុំ​គណៈនាយក​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ដឹកនាំ​កិច្ចប្រជុំ​ដោយ លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​នាយករង​រដ្ឋបាលខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន អនុប្រធាន​ការិយាល័យ​សរុប និង​ព័ត៌មាន ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា និង​តំណាង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សរុប​ចំនួន​៣២​នាក់​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១. ពិនិត្យ​លើ​សេចក្តីព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២០
២. ពិនិត្យ​លើ​របាយការណ៍​លទ្ធផល​ប្រចាំ​ខែ​កុម្ភៈ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត
៣. ពិនិត្យ​លើ​ការបែងចែក​ប្រាក់រង្វាន់​ជូន​មន្ត្រីរាជការ​សាលាខេត្ត ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២០
៤. ការងារ​ចាំបាច់​ចំពោះមុខ​៖
– ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​បូកគោ នា​ថ្ងៃ​ទី ០៧ ខែ មីនា ឆ្នាំ​២០២០
– ការងា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ឆ្នាំ ២០២០ របស់​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃទី ១៦-១៧ ខែ មីនា ឆ្នាំ​២០២០
– ពិនិត្យ​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​ពិធីបុណ្យ​កំពត​សង្គ្រាន្ត​ឆ្នាំ​២០២០
៦. សេចក្តី​ផ្សេងៗ​៖
– ផ្សព្វផ្សាយ​លិខិត​លេខ ៤៤៧ ស​ជណ ចុះ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ​២០២០ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​លទ្ធផល​នៃ​ការចុះ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ប្រព័ន្ធ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​ខេត្ត​កំពត ក្នុង​ការិយបរិច្ឆេទ​២០១៨៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.