ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

លោក ហួត ពិសិដ្ឋ អធិការរង​ខណ្ឌ​ដូនពេញ រង​ការរិះគន់​ថា មាន​ពាក្យ​សំដី និង​ឥរិយាបថ បំពេញការងារ មិន​សាក​សម​នឹង​តួនាទី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ អធិការរង​នគរបាល ខណ្ឌ​ដូនពេញ​ម្នាក់​មាន​ឈ្មោះ​ថា លោក ហួត ពិសិដ្ឋ កំពុងតែ​ល្បីល្បាញ កេរ្តិ៍ឈ្មោះ​មិនល្អ ក្នុង​បណ្ដាញ​សង្គម ហ្វេ​សប៊ុក និង​បណ្តាញសារព័ត៌មាន​ក្នង​ស្រុក​មួយចំនួន ក្រោយ​ពី​បែកធ្លាយ​បង្ហោះ​ក្នុង​គណនី​ហ្វេ​សប៊ុក ផ្ទាល់ខ្លួន មានឈ្មោះ Houth Pisith នូវ​ពាក្យសំដី​ដែល​ប៉ះពាល់​ដល់​អង្គភាព​និង​ថ្នាក់ដឹកនាំ​ក្នុង​អធិកា​រដ្ឋា​នគរបាល​ខណ្ឌដូនពេញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា លោក​អធិការរង​រូបនេះ ឱ្យ​តែ​ពេល​ស្រវឹង តែងតែ​មាន​ពាក្យសម្ដី​និង​អាកប្បកិរិយា មិន​សមរម្យ មិន​សាក​សម តួនាទី​ជា​អធិការរង ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នោះទេ ដែល​ទង្វើ​ទាំងអស់នេះ ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​ក្នុង​ជួរ​កងកម្លាំង​នគរបាល​នឹង​ថ្នាក់ដឹកនាំ ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ទាំងមូល​ផងដែរ​។​

​ប្រភព​បាន​បន្តទៀតថា ក្នុង​ការអនុវត្ត​តួនាទី​ជា​អធិការរង​នគរបាល​ខណ្ឌ​ដូនពេញ ដែល​មាន​អាយុ​វ័យក្មេង ខ្វះ​បទពិសោធន៍​ការងារ លោក​អធិការរង​រូបនេះ តែងតែ​អនុវត្ត​ភារកិច្ច​តួនាទី​ដែល​ថ្នាក់ដឹកនាំ​អង្គភាព​បាន​ប្រគល់ជូន ដោយ​មាន​ភាពខ្វះ​ចន្លោះ​ប្រហោង​ជាច្រើន​រឿង​ផងដែរ ប៉ុន្តែ​លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ លោក វីរៈ​សេនីយ៍​ឯក ទៀង ច័ន្ទ​សារ តែងតែ​យោគយល់ អនុគ្រោះ​មិន​ចាប់​ទោស​អូស​ដំណើរ និង​បាន​ផ្ដល់​មតិ​អប់រំ​ណែនាំ​កែលម្អ ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ ប៉ុន្តែ​លោក​អធិការរង​រូប​នេះ ហាក់ដូចជា​មិន​ព្រម​កែប្រែ​ពាក្យសម្ដី និង និង​ឥរិយាបថ ឱ្យ​សក្កិសម​ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​មាន​តួនាទី​បំរើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​គិត​ពេលវេលា​ថ្ងៃ​យប់​នោះ​ទេ​។​

​ប្រភព​ផ្សេងទៀត​បាន​អះអាងថា ក្នុង​ការអនុវត្ត​ភារកិច្ច តួនាទី តាម​ឋានានុក្រម ដែល​បាន​ចាត់តាំង​ដោយ​ប្រធាន​អង្គភាព លោក​អធិការរង ហួត ពិសិដ្ឋ រូបនេះ តែងតែ​មិន​បាន​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នោះទេ ថែមទាំង​មាន​ពាក្យសម្ដី​ចំអកឡកឡឺយ នៅ​តាម​វិទ្យុទាក់ទង (​អាយ​ឌី​) ដែល​ស្តាប់​លឺជា​សារ​ធា​រណៈ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ទូទាំង​ខណ្ឌ​ដូនពេញ និង​ថ្នាក់ដឹកនាំ ពិសេស​គឺ​ថ្នាក់​ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផងដែរ​។​ទង្វើ​ទាំងនេះ ត្រូវបាន​លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ ធ្វើការ​អប់រំ​ណែនាំ​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​បុគ្គល​នេះ នៅតែ​ប្រព្រឹត្ត​ទង្វើ​ដដែលៗ​។​

​ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ មហាជន​ចាំ​មើល​ថា តើ​ថ្នាក់ដឹកនាំ ខាងលើ នឹង​មាន​ចំណាត់ការ​យ៉ាង​ណា ចំពោះ​ករណី​លោក ហួត ពិសិដ្ឋ អធិការរង​រូប​នេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.