ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

អាជ្ញាធរ​ខេត្ត​សៀមរាប​កំពុង​ដំណើរការ​ស្ថាបនា និង​ជួសជុល​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅក្នុង​ក្រុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប​៖ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​បាន និង​កំពុងតែ​ដំណើរការ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​។​

​លោក លី សំរិទ្ធ បាន​បន្តថា ផ្លូវ​ទាំង​នេះ​ជា​គម្រោង​ថវិកា​របស់​ថ្នាក់ជាតិ រដ្ឋបាលខេត្ត សាលាក្រុង និង​សង្កាត់ ដែល​នៅក្នុង​ទីប្រជុំជន មាន​ស្ថាបនា​ជា​ផ្លូវ​ចាក់​បេតុង និង​ចាក់​កៅស៊ូ ចំណែក​ផ្លូវ​នៅ​តាម​ភូមិ​ជាយក្រុង​គេ​ធ្វើ​ផ្លូវ​ចាក់​ក្រួស​ក្រហម​សិន​។ ក្រៅពីនេះ នៅក្នុង​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​កំពុងតែ​ធ្វើ​ការស្ថាបនា និង​កែលម្អ​ផ្លូវ​ជា​ច្រើន​ផងដែរ ដូចជា​ការជួសជុល​ផ្លូវ​រថយន្ត ការស្ថាបនា​ផ្លូវ​កង់ និង​រៀបចំ​សណ្តាប់ធ្នាប់ ដាំ​ស្មៅ ដាំ​ដើមឈើ​នៅមុខ​ប្រាសាទ​អង្គរ​ឱ្យ​មាន​ភាព​បៃតង​ជាដើម​។​

​លោក លី សំរិទ្ធ បានបញ្ជាក់​ថា ផ្លូវ​មួយចំនួន​ធំ និង​ធ្វើ​ការស្ថាបនា​រួចរាល់​នៅ​មុន​ចូល​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​មួយចំនួនទៀត និង​បញ្ចប់​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។ ដូច្នេះ​នៅ​ចុងឆ្នាំ​២០២០​នេះ ផ្លូវ​នៅ​ក្រុង​សៀមរាប​ស្ទើរ​ទាំងអស់​នឹង​ស្អាត ងាយស្រួល​ដល់​ការធ្វើដំណើរ ជាពិសេស​គឺ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប បាន​បង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ការស្ថាបនា​ផ្លូវ​របស់​អាជ្ញាធរ​នៅពេលនេះ ព្រោះថា នៅក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​សៀមរាប​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ជាពិសេស​នៅ​រដូវវស្សា ដោយសារ​តែ​ផ្លូវ​មានការ​ខូច​ច្រើន តែ​ឥឡូវនេះ​ទទួល​បាន​ផ្លូវ​ល្អ​ស្អាត​សម្រួល​ដល់​ការធ្វើដំណើរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.