ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​ឃាត់ខ្លួន​ព្រានព្រៃ​ពីបទ ប្រើប្រាស់​អាវុធ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌល​គី​រី ៖ ព្រានព្រៃ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះ​ញែក ឃាត់ខ្លួន​ក្រោយ​ពួកគេ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដើម្បី​ប​បាញ់​សត្វព្រៃ​នៅ​ចំនុច​អូរ​កល់​UTM​លេខ​០៧៤៧៥៩៩-១៤១៩១៩២ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​។​ប្រតិបត្តិការ​បង្ក្រាប​អ្នកប្រើប្រាស់​អាវុធ​ខុសច្បាប់​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៦ មករា ២០១៦​។​

​នគរបាល​ស្រុក​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ម៉ៅ អេ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ នឹង​ម្នាក់ទៀត​មាន​ឈ្មោះ​ម៉ាណ វ៉ាន់​ទីន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ីស្លាម អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ។​

​សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន ម៉ូតូ​២​គ្រឿង អាវុធ​អាកា​ស្វាយ​បត់​ចំហៀង​១​ដើម បង់​១ គ្រាប់​១៣​គ្រាប់​។​

​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​បាន​និយាយថា នៅពេល​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង តាមផ្លូវ​បម្រុង​ចូល​ព្រៃ ក៏​មាន​ការសង្ស័យ​នឹង​បាន​ឃាត់​សួរនាំ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​លាក់​កាំភ្លើង​នៅក្នុង​ប៉ាវ​ស្រូវ ដឹក​ពី​ក្រោយ ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​ភ្លាមៗ និង​បញ្ជូន​មក​សាកសួរ​នៅ​អធិការនគរបាល​ស្រុក ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំពុង​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​វែកមុខ​រក អ្នកផ្តល់​កាំភ្លើង​ដល់​ជនសង្ស័យ​ទាំងពីរ នឹង​រៀបចំ​សំនុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។

​ប្រភព​ក្រៅផ្លូវការ​បាន​និយាយថា កាំភ្លើះ​ដែល​ជនសង្ស័យ​យក​ទៅ​បាញ់ស​ត្វ​នោះ គឺ​មាន​មន្ត្រី​អាវុធ​ម្នាក់ ដែល​យាម​នៅ​ចម្ការ​ម្រេច​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ជា​អ្នក​ឲ្យ​ខ្ចី​យក​ទៅ​បាញ់​សត្វ ចែកគ្នា ។ ដោយឡែក លោក ព្រំ សា​វ៉េ​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ឆ្លើយតប ។​
​ហេង ចាន់​ណុប​

 

IMG-20160118-WA0019 IMG-20160118-WA0020

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.