ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

ប្រជាកសិករ​រិះគន់ អាជ្ញាធរ​ឃុំ​មេ​លំ និង​ប្រធាន​សហគមន៍​ទំនប់​២០​ឧសភា​ឃុបឃិត​គ្នា​យក​ទំនប់​អាងទឹក​២០​ឧសភា ធ្វើ​អាជីវកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់ និង​ចោទ​ថា​អាជ្ញាធរ​ឃុំ​មេ​លំ ស្រុក​បរិបូរណ៍ និង​ប្រធាន​សហគមន៍​ឃុបឃិត​គ្នា​យក​ទំនប់​អាង​ស្តប់ទឹក​២០​ឧសភា​ដែល​កសាង​ដោយ​គំរោង​ថវិការ​របស់​រាជរដ្ឋាភិបាល​ដែល​ហៅថា​ប្រព័ន្ធធារាសាស្ត្រ​តេជោ​សែន​២០​ឧសភា យក​ធ្វើ​អាជីវកម្ម និង​បាន​សំណូមពរ​ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​ត្រួតពិនិត្យ​និង​មាន​វិធានការណ៍​ផង ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ស្រែប្រាំង​នៅ​តំបន់​ទំនប់​២០​ឧសភា​បាន​រិះគន់​និង​រអ៊ូរទាំ​ថា​ពួកគាត់​ស្ទើតែ​រត់​មិន​រួច​លើ​ការចំណាយ​សោហ៊ុយ​ធ្វើ​ស្រែប្រាំង​ក្នុង​១​រដូវៗ​ដោយ​ពួកគាត់​ត្រូវ​ចំណា​ថវិការ​បង់​ថ្លៃ​ទឹក​និង បង់​ថ្លៃ​ដី និង​ជួល​គោយន្ត​ភួរ​ដោយ​ក្នុង​១​ហិច​តា​ត្រូវ​បង់ថ្លៃ​ទឹក អោយ​ខាង​សហគមន៍​ចំនួន​ចាប់ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​រដូវៗ និង​ថ្លៃ​ដី​ត្រូវ​បង់​អោយ​ម្ចាស​ដី​របស់​គេ​ក្នុង​មួយ​ហិច​តា​ចំនួន​៥០០​គីឡូ​ស្រូវ​ក្នុង​១   រដូវ​និង​ត្រូវ​ចំណាយ​លុយ​ជួល​គោយន្ត​គេ​ភ្ជួរ​និង​ជួល​ម៉ាស៊ីន​ច្រូត​អស់​លុយ​ជាច្រើន​ទៀត​។​

​ប្រភព​ខាងលើ​បាន​បន្តថា ក្រុមមន្ត្រី​សហគមន៍ លោក ខ្មូ​រ សា​រួម និង​ឈ្មោះ​តា​-​មន ជា​ប្រធាន​និង​អនុប្រធាន​សហគមន៍​ទំនប់​២០​ឧសភា កំពុង​ត្រូវប៉ាន់់ និង​សប្បាយ​កើប​លុយ ពី​ការយកថ្លៃ​ទឹក ដែល​បង្ហូ​រដាក់​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០០​ហិកតា ដែល​ក្នុង​១​ហិកតា​តម្លៃ​ចាប់ពី​៧​ម៉ឺន​រៀល​ឡើងទៅ​ក្នុង​១​រដូវៗ ក្នុង​១​ឆ្នាំ ចំណូល​ពី​ថ្លៃ​លក់​ទឹក​មិន​ក្រោម​ពី​ជាង​៤០​ទៅ​៥០​លាន​រៀល និង​យក​លុយ​ពី​ម៉ាស៊ីន​ច្រូតស្រូវ ក្នុង​មួយ​ហិកតា​១​ម៉ឺន​រៀល​សំរាប់​ម៉ាស៊ីន​ច្រូត​មួយ​គ្រឿង​ក្នុង​១​រដូវ​មិន​ក្រោម​១០​លាន​រៀនោះ​ទេ ក្រៅពីនោះ នៅ​មាន​ខាង​អ្នក​ចិញ្ចឹម​ទា គេ​សុំ​ដាក់​ទា តាម​ក្រោម​ទំនប់​២០​ឧសភា​នោះ គេ​បង់​អោយ​សហគមន៍​ក្នុង​១​ឆ្នាំ​១៥០០​ដុល្លា​អា​មេ​រិច​ទៀត សរុប​ក្នុង​១​ឆ្នាំៗ មិន​ក្រោម​ចាប់ពី​៥០​លាន​ទៅ​៦០​លាន​រៀល​នោះឡើយ​។​

​ប្រភព​បាន​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា បើសិន​សរុប​ទឹក​លុយ​ដែល​សហគមន៍​ប្រមូលបាន​ចាប់តាំងពី​ទំនប់​អាងទឹក​២០​ឧសភា​ចាបផ្ដើម​កសាង​រយៈពេល​៣​ឆ្នាំ ឬ​៤​ឆ្នាំ​មកនេះ​មិនតិច​ជាង​ពី​១៥០​លាន​ទៅ​២០០​លាន​នោះទេ​។​

​ប្រជាពលរដ្ឋ​ឆ្ងល់​ហើយ​សួរថា តើ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ តើ​លោក កេត សុឃា មេឃុំ មេ​លំ និង​លោក​ប្រធាន​សហគមន៍​ទំនប់​២០​ឧសភា លោក​ខ្មូរ  សា​រួន និង​លោកតា​-​មន​យកលុយ​ទៅ​កសាង​បាន​អ្វីខ្លះ​បើ​១​ឆ្នាំៗ​មិនឃើញ​មាន​កសាង​អ្វី​ជា​ដំ​កំភួន​នោះ​សោះ​ឬ​មួយ​យកលុយ​នេះ​ចែ​គ្នា​ដាក់​ហោប៉ៅ​ចែកគ្នា​អស់ហើយ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ អ្នកយកព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី លោក កេត សុឃា មេឃុំ​មេលំស្រុក​បរិបូណ៌​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៦​នេះ ។

​បើ​ទោះ​យ៉ាងណា ប្រជាពលរដ្ឋ សំណូមពរ​អោយ ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង លោ​កឈួរ ច័ន្ទ​ឌឿ​ន​មេត្តាជួយ​ត្រួតពិនិត្យ​និង​អង្កេត​ស្រាវជ្រាវ​រក​ថវិការ​ដែល​សហគមន៍​ប្រមូលបាន​នេះ​មក​វិញ​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ និង​ស្នើសុំ​អោយ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​បែបនេះ​មកលើ​ប្រជាកសិករ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.