(ខេត្តកំពត)៖ សំណង់អនាធិបតេយ្យដែលសង់រំលោភចុះទៅក្នុងព្រែកកំពង់ត្រៀកស្ថិតក្នុងភូមិកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយចាក់សសរបេតុងចុះទៅក្នុងព្រែកយ៉ាងច្រើនស្អេកស្កះនិងធ្វើដោយរលូនដែលកន្លងមកកាសែតក្នុងស្រុកធ្លាប់បានចុះផ្សាយរួចមកហើយ កាលពីកំឡុងខែមករាឆ្នាំ២០២០ម្តងរួចមកហើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបថា កន្លងមកអាជ្ញាធរស្រុកក៏ធ្លាប់បានឲ្យអាជ្ញាធរភូមិឃុំនិងមន្ត្រីជំនាញស្រុកបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានសង់លំនៅឋានរំលោភចុះក្នុងព្រែកសុំឲ្យផ្អាកការសាងសង់។ ប៉ុន្តែបន្ទាប់ពីការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក សំណង់អនាធិបតេយ្យនៅតែសង់ចុះក្នុងទឹកព្រែកក្នុងភូមិកំពង់ត្រៀម ឃុំជុំគ្រៀល ស្រុលទឹកឈូនេះតែដដែល។
សូមបញ្ជាក់ថា៖ មិនមានការណែនាំនិងផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក ម្ចាស់សំណង់ទាំងនោះមិនទាន់ធ្វើរបងព័ទ្ធការដ្ឋានសំណង់របស់ខ្លួនទេ លុះក្រោយពីមានការណែនាំរបស់អាជ្ញាធរស្រុកស្រាប់តែម្ចាស់សំណង់ទាំងនោះធ្វើរបងបិទបាំងការដ្ឋានសំណង់របស់ខ្លួនហើយបន្តធ្វើដោយលួចលាក់យ៉ាងរលូនសំណង់ខ្លះក៏ជិតសង់ហើយរួចរាល់សំណង់ខ្លះគ្រាន់តែពទ្ឋ័របងសង្ក័សីមិនទាន់សង់បន្ត ប៉ុន្តែគេជឿជាក់ថា សំណង់អនាធិបតេយ្យខាងលើនិងលួចធ្វើសកម្មភាពសាងសង់ទាល់តែហើយរួចរាល់ដូចគ្នាទាំងអស់នៅចំណុចហាមឃាត់ខាងលើ បើសិនជាអាជ្ញាធរនិងមន្ត្រីជំនាញមិនមានវិធានការទប់ស្កាត់ឬឲ្យរុះរើចេញជាបន្ទាន់នោះទេ។
ជាមួយគ្នានេះពាក់ព័ន្ធនិឹងសំណង់អនាធិបតេយ្យខាងលើ អាជ្ញាស្រុកទឹកឈូ លោកនាក់ សុវណ្ណារី បានឱ្យដឹងថា សំណង់ទាំងនេះលោកបានឲ្យមន្ត្រីជំនាញចេញលិខិតឲ្យផ្អាកការសាងសង់ជាពីរដងរួចមកហើយ បើនៅតែលួចបន្តសាងសង់ទៀតលោកនិងស្នើសុំឲ្យក្រុមការងារសំណង់របស់ខេត្តចុះពិនិត្យនិងមានវិធានការបន្តទៀត សំណង់អាចប្រឈមជាមួយច្បាប់សំណង់ពីព្រោះសំណង់អនាធិបតេយ្យទាំងនេះសុទ្ឋតែគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញនោះទេ ក្នុងនាមលោកជាអាជ្ញាធរមិនអាចមានវិធានការដូចមន្ត្រីនគរបាលយុត្តិធម៌នោះទេ លោកមានសិទ្ឋិត្រឹមតែផ្សព្វផ្សាយនិងណែនាំតែប៉ុណ្ណោះ តែបើណែនាំផ្សព្វផ្សាយគេនៅតែផ្គើន អាជ្ញាធរមានតែធ្វើពាក្យបណ្តឹងចូលតុលាការ ដើម្បីឲ្យជនទាំងនោះចូលដោះស្រាយតាមផ្លូវច្បាប់ ៕
សេង ណារិទ្ធ






