ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​មន្ត្រី​ជំនាញ អង្គការ​ដៃគូ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​អភិរក្ស​តំបន់ការពារទេសភាព​អន្លង់​ព្រីង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​យល់ឃើញថា តំបន់ការពារទេសភាព​អន្លង់​ព្រីង ជា​តំបន់ដីសើម​មួយកន្លែង ដែល​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ ព្រោះ​ជា​ទី​ជម្រក​របស់​ជីវចម្រុះ និង​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​។​

​ជាមួយគ្នានេះ​លោក​ក៏​បាន​ជំរុញ និង​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ អង្គការ​ដៃគូ និង​អាជ្ញាធរ និង​ពលរដ្ឋ ត្រូវ​ប្តេជ្ញា អភិរក្ស​តំបន់ដីសើម​មួយ​នេះ
​ឱ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ សម្រាប់​បម្រើ​ជា​ប្រយោជន៍​ដល់​អ្នកភូមិ​នៅក្បែរ ពិសេស​ក្មេងជំនាន់ក្រោយ តាមរយៈ​ការ​ចង់ក្រង​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ថ្ងៃ​ខាងមុខ​។​

​នេះ​ជា​ការលើកឡើង​របស់​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ប្រាប់ឲ្យដឹង​នៅក្នុង​ពិធី ប្រា​រព​ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​តំបន់ដីសើម និង​ជីវចម្រុះ​” នៅ​បរិវេណ​សាលាបឋមសិក្សា​ថ្ម​បើក ស្ថិតនៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត នា​ពេល​ម​ន្ល​ង​មក​។​

​លោក​បាន​បន្ថែមទៀតថា ព្រះរាជា​ណាក​ច្រកម្ពុជា មាន​ផ្ទៃ​តំនប់​ដី​សើម​ប្រមាណ ៤០% ហើយ​តំបន់ដីសើម គឺ​សំដៅ​លើដី​មាន​សំណើម ដូចជា​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ និង​តំបន់​ជុំវិញ​តំបន់​ទំនាប និង​វាលទំនាប​មួយចំនួន​ផង​ដែរ​។

​ដោយឡែក​តំបន់ការពារទេសភាព​អន្លង់​ព្រីង ជា​តំបន់ដីសើម​មួយ ដែល​មាន​ផ្ទៃដី​ប្រមាណ​២១៧ ហិកតា ដែល​បាន​នឹង​កំពុង​អភិរក្ស ហើយ​តំបន់​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ជា​ជម្រក​សត្វ​ស្លាប​ច្រើន ប្រមាណ​ជិត​១០០​ប្រភេទ ហើយ​ខ្លះ ជា​ប្រភេទ​បក្សី​កម្រ ជិត​ផុត​ពូជ​ពី​ភពផែនដី ដូច​ជា​សត្វ​ក្រៀល​ជាដើម ដែល​មាន​ចំនួន​ជាង​១០០​ក្បាល នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​នេះ​។

​លោក​បាន​បន្តថា មន្ដ្រី​ជំនាញ អង្គការ​ដៃគូ និង​អាជ្ញា រួម​នឹង​ប្រជាពលរដ្ឋ​ត្រូវ​រួម​សហការ​គ្នា ក្រៅ​ពី​ការងារ​អភិរក្ស សូម​រួម​គ្នា​ចង់ក្រង​បង្តើត​ជា​តំបន់​អេកូ​ទេសចរណ៍ នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​នេះ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ព្រជា​ពលរដ្ឋ​ក្នុងសហគម​ន៍ និង​ក្មេងៗ​ជំនាន់​ក្រោយ​។​

​សូមជម្រាបថា​៖ ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០ មាន​ការសហការ​រៀប​ចំ​ដោយ ក្រសួង​បរិស្ថាន អង្គការ​ដៃគូ​មាន WWT, Birdlife និង Naturelife ដោយ​មាន​ការផ្តល់​កិត្តិយស​ចូលរួម​ពី​សំណាក់ លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រ​ក្រ​ភព​អង់គ្លេស និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.