ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ឯកឧត្តម ថោង ខុន សម្ពោធ​ ​ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំងគោក តម្លៃ​ជាង ៩ ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ​៖ ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំងគោក ត្រូវបាន​ដាក់​អោយ​សម្ពោធ​ប្រើប្រាស់ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ និង​លោកជំទាវ ញឹក ស៊ីម ថោង​ខុន កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​អញ្ជើញ​សម្ពោធ ។​

​ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំង​គោក​ដែល​មាន​តម្លៃ​សរុប​ជាង ៩​ម៉ឺន​ដុល្លារ ព្រមទាំង​ទទួល​
​បាន​ថវិកា​ចូលរួម​សទ្ធា​បន្ថែម​ពី​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​ជាង ១៦,១០០,០០០​រៀល​ទៀត​ផង​ដែរ​។​

​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំងគោក ជា​វត្ត​មួយ​ស្ថិតនៅ​ភូមិ​តាំងគោក ឃុំ​សូរ​យោង ស្រុក​តាំងគោក ស្រប​នឹង​ផ្លូវជាតិ​លេខ​៦​។ វត្ត​នេះ​មាន​អាយុកាល​១៧៩​ឆ្នាំ​មកហើយ ដែល​កសាង​ឡើង​ដំបូង​នៅលើ​ផ្ទៃដី​ប្រមាណ ៣៤.៨៨​ម៉ែត្រការ៉េ ចាប់​ឆ្នាំ​១៨៤១-១៩៧០ ក្រោម​ស្នា​ព្រះ​ហត្ថ​របស​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ផងដែរ​។​

​សូមជម្រាបថា សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ទាំងនោះ រួមមាន​៖ របង​ខាងកើត​ប្រវែង ៩៦​ម៉ែត្រ របង​ខាងជើង​ប្រវែង ៩៥​ម៉ែត្រ ស្រះ​ទឹក​បណ្ដោយ ៦៧​ម៉ែត្រ គុណ​ទទឹង ១២​ម៉ែត្រ កញ្ចុះ​ក្នុង​ស្រះ​ទឹក ផ្លូវ​បេតុង​ប្រវែង ១៥០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ដំបូល​សាលាឆាន់ ៤៤​ម៉ែត្រ ចាក់ដី បង្គោល​ភ្លើង ៦០​ដើម ធ្វើ​ដងទង់ និង​ជ្វាលា ៦០​ដើម និង​ជីក​អណ្ដូងស្នប់​ចំនួន ២ សរុប​ការចំណាយ​ថវិកា ៩១,៨៣៩​ដុល្លារ និង ១,៨០០,០០០​រៀល​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព មាន​អនាម័យ សម្អាត​ដៃ​ជាប់​ជាប្រចាំ ដោយ​ឈរ​លើ​គោលការណ៍ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត បន្ត​ខិតខំ​ការងារ​បង្កបង្កើនផល​ស្រូវ ដំណាំ ចម្ការ និង​មុខរបរ ដើម្បី​បង្កើន​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​វិទ្យាល័យ ហ៊ុន សែន តាំងគោក​ចំនួន ១​លាន​រៀល លោក​តាជី​យាយជី​ចំនួន ១០០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ក្រណាត់​មួយ​ដុំ និង​ថវិកា ១​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​កសាង​សមិទ្ធផល​ក្នុង​វត្ត​បន្ត​ចំនួន ១០​លាន​រៀល​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.