មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាយ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងលោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែននិង ការស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា – វៀតណាម នៅបង្គោលលេខ ៦១ និង ៦៥ ក្នុងស្រុកកែវសីមា និង ច្រកទ្វារ ទ្វេភាគី ដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ ៕
ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អញ្ជើញចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែននិង ការស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា – វៀតណាម
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ







